បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីជាន់មីន បណ្ដាលឱ្យផ្ទុះរងរបួសធ្ងន់ នៅស្រុកសំឡូត

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ មានឧប្បត្តិហេតុផ្ទុះមីនមួយករណីនៅភូមិកញ្ចាំង ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងហេតុការណ៍នោះកើតឡើងដោយសារប្រជាពលរដ្ឋមានឈ្មោះ ភន ភេទ ភេទ ប្រុស អាយុ២៨ឆ្នាំ បើកបរត្រាក់ទ័រភ្ជួរដីបណ្ដាលឱ្យផ្ទុះមីនខូចខាតត្រាក់ទ័រ និងជនរងគ្រោះរបួសធ្ងន់។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅរុករានតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
