**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកែប, គណបក្សប្រជាជន ទទួលបាន ៣១សំឡេង ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ០១សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តតាកែវ, គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៥៧សំឡេង កើន៥២សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តប៉ៃលិន, គណបក្សប្រជាជន ទទួលបាន ៤៧សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តក្រចេះ, គណបក្សប្រជាជន ទទួលបាន ២៥៩សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តរតនគិរី, គណបក្សប្រជាជន ទទួលបាន២៤២សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តពោធិ៍សាត់, គណបក្សប្រជាជន ទទួលបាន ៣១៥សម្លេង**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកំពង់ឆ្នាំង, គណបក្សប្រជាជន ទទួលបាន ៣៦៤សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តសៀមរាប, គណបក្សប្រជាជន ទទួលបាន ៥៤៤សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តព្រៃវែង, គណបក្សប្រជាជន ទទួលបាន ៧២៤សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកំពង់ស្ពឺ, គណបក្សប្រជាជន ទទួលបាន ៥៥៥សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកំពង់ចាម, គណបក្សប្រជាជន ទទួលបាន ៦៦៧សំឡេង**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តព្រះសីហនុ, គណបក្សប្រជាជន ទទួលបាន ១៧២សំឡេង ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ០៨សំឡេង**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកែប, គណបក្សប្រជាជន ទទួលបាន ៣១សំឡេង ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ០១សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តស្ទឹងត្រែង, គណបក្សប្រជាជន ទទួលបាន ១៦០សំឡេង**លទ្ធផលបណ្តោះអាសន្នការរាប់សន្លឹកឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តឧត្តរមានជ័យ គណបក្សប្រជាជន ទទួលបាន ១៤៨សម្លេង ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន ០៥សម្លេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តមណ្ឌលគិរី, គណបក្សប្រជាជន ទទួលបាន ១០៨សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តបាត់ដំបង, គណបក្សប្រជាជន ទទួលបាន ៧០៦សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តបន្ទាយមានជ័យ, គណបក្សប្រជាជន ទទួលបាន ៤៦៦សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តកោះកុង, គណបក្សប្រជាជន ទទួលបាន ១៤៨សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តស្វាយរៀង, គណបក្សប្រជាជន ទទួលបាន ៤៣៧សំឡេង

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការផ្សេងៗដល់កម្លាំងនគរបាលក្រោមឱវាទ

ភ្នំពេញ៖ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែ វិច្ឆិកា និងផ្សព្វផ្សាយផែនការផ្សេងៗ ជូនដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:សេនាតូចការពារព្រំដែនគោគទាំង៤។

កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវរ:ធំៗចំនួន២រួមមាន៖
១-ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់
២-ផែនការ ការពារ សន្តិសុខសណ្តាប់ ក្នុងសង្គម ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ផ្នែកពាក់ព័ន្ធរហូតទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជម្រុញដល់កម្លាំងនគរបាលជំនាញ៖
-បានជម្រុញឱ្យកម្លាំងនគរបាលប៉ុស្តិ៍ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមខ្នងផ្ទះ និងស្តាប់ការសំណូមពរ បញ្ហាប្រឈមនានាដែលបងប្អូនប្រជាពលរដ្ឋជួបក្នុងសហគមន៍។
-ត្រូវពង្រឹងប្រសិទ្ធិភាពការងារជំនាញ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
-ត្រូវបន្តផ្តល់សេវាសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។
-ត្រូវពង្រឹង របៀបរបបការងាររដ្ឋបាល និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង។
ត្រូវបន្តអនុវត្តការងារ តួនាទី ភារកិច្ចឲ្យបានល្អ ។
-ត្រូវព្យាយាមពង្រឹងសមត្ថភាព ចំណេះ ជំនាញ ច្បាប់ បច្ចេកវិទ្យាជាដើម។
-ចំពោះនគរបាលការពារព្រំដែនគោកត្រូវគ្រប់គ្រងសភាពការណ៍ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្សព្វផ្សាយ និងដាក់ចេញនូវផែនការ ការពារ ដល់កម្លាំងនគរបាលទាំងអស់ត្រូវ យកចិត្តទុកដាក់ ការពារសន្តិសុខ សុវត្ថិភាព ក្តាប់សភាពការណ៍ទូទៅ ទ្រោលសភាពការណ៍ផ្សេងៗ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ៕

អត្ថបទដែលជាប់ទាក់ទង