**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ**អភិបាលរាជធានីភ្នំពេញ ចាត់តាំងតំណាងនាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត**ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់តាំងនាយករងខុទ្ទកាល័យ នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក**សមិទ្ធផលដ៏ធំធេងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ**ក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន

លោកជំទាវ ម៉ែន នារីសោភ័គ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាមួយចំនួនដើម្បីបានសិក្សាបន្តដល់យុវសិស្ស អន ផានិត ដែលទើបប្រឡងជាប់និទេ្ទស (A)

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានជួបសំណេះសំណាល និងឧបត្ថម្ភថវិកាមួយចំនួនដើម្បីបានសិក្សាបន្តដល់យុវសិស្ស អន ផានិត ដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទេ្ទស (A) ដែលមានឪពុកម្តាយជាជនមានពិការភាព និងមានជីវភាពខ្វះខាត រស់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេតកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនក្មួយ អន ផានិត ទោះបីជាក្មួយមានជីវភាពក្រីក្រមានឪពុកម្តាយជាជនមានពិការភាពក៏ដោយ ក៏ក្មួយមានឆន្ទៈ និងទឹកចិត្តតស៊ូក្នុងការរៀនសូត្រ ជួយធ្វើការឪពុកម្តាយផង និងខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងបាននិទ្ទេស (A)។

លោកជំទាវអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស គឺធនធានមនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ។ ហេតុដូចនេះ សូមក្មួយ អន ផានិត ក៏ដូចជាយុវជនដទៃទៀត ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។

ជាកិច្ចឆ្លើយតប យុវសិស្ស អន ផានិត និងតំណាងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងបានផ្តល់ថវិកាសម្រាប់ការរៀនសូត្របន្ត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា សម្តេចទាំងទ្វេ និងក្រុមគ្រួសារ សូមទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង