**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ**សម្តេចធិបតី៖ ការចងចាំប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត**នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ អនាគតមេដឹកនាំកម្ពុជា ត្រូវជៀសវាងចូលរួមក្នុងផែនការ នយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន**រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត អំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ «១ធ្នូ» ឆ្នាំ២០២៣ លើកទី៣០នៅកម្ពុជា ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដែលបានប្រារព្ធឡើង នៅអគារវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ថ្លែងនៅក្នុងក្នុងឱកាសចូលរួមអបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានចែករំលែកនូវទស្សនៈចំនួន ៧ចំណុច ដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ដើម្បីបន្តអនុវត្តជាមួយរាជរដ្ឋាភិបាលអណត្តិថ្មីនីតិកាលទី៧នៃរដ្ឋសភា។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំមកជូននូវការវាយតម្លៃខ្ពស់ពីសម្តេចធិបតី និងលោកជំទវាបណ្ឌិត ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ដែលបានខិតខំសម្រេចនូវសមិទ្ធផលធំៗជាច្រើន ក្នុងការកាត់បន្ថយការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ជាពិសេសក្នុងស្ថានភាពដែលកម្ពុជា និងពិភពលោកបានជួបប្រទះនូវវិបត្តិកូវីដ-១៩ ក្នុងរយៈពេលកន្លងទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់ថា តាមរយៈសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងចំណាប់អារម្មណ៍របស់លោកស្រី Patricia Ongpin នាយិកាអង្គការUNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី, តំណាងគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) ក៏ដូចជាចំណាប់អារម្មណ៍របស់តំណាងបងប្អូនគ្រួសាររងគ្រោះ ដោយសារមេរោគអេដស៍ និងជំងឺអេដស៍នៅមុននេះ យើងអាចជឿជាក់បានថា គោលដៅរបស់យើងក្នុងការកសាងសង្គមមួយ ដែលគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍នឹងអាចសម្រេចបានប្រកបដោយជោគជ័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បញ្ជាក់ថា «ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ជាអាទិភាពខ្ពស់មួយ ដូចមានចែងនៅក្នុង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់អេដស៍នៅឆ្នាំ២០២៥, ជាពិសេសដូចបានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ កសាងសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងប្រទេសជាតិឲ្យមានការរីកចម្រើន ឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា»។

ទោះជាយ៉ាងនេះក្ដី ប្រសិនបើយើងភ្លេចខ្លួន និងធ្វេសប្រហែស ការឆ្លងរាលដាលមេរោគអេដស៍នឹងអាចផ្ទុះឡើងវិញ ដែលពិបាកនឹងគ្រប់គ្រងជាងមុនទៅទៀត។ ជាពិសេស ការផ្ទុះឡើងនៅក្នុងចំណោម ប្រជាជនប្រឈមមុខខ្ពស់រួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមស្រ្តីបម្រើការងារក្នុងកន្លែងកម្សាន្តសប្បាយ ក្រុមយុវវ័យ ក្រុមអ្នកប្រើប្រាស់ និងចាក់គ្រឿងញៀនជាដើម។ ជាមួយគ្នានេះ អត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូនមានប្រមាណ៩,៩% ក្នុងឆ្នាំ២០២២ ដែលជាអត្រាខ្ពស់មួយដែលត្រូវយកចិត្តទុកដាក់។ ការឆ្លងមេរោគអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនទូទៅមានអត្រា៤% នៅឆ្នាំ២០១២ និងអត្រាប្រមាណ៥,៧% ក្នុងឆ្នាំ២០១៧។ នៅក្នុងស្ថានភាពនេះ, ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញប្រជាជនគន្លឹះវ័យក្មេង បន្តការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងចូលរួមឱ្យបានកាន់តែសកម្មថែមទៀត ជាមួយរាជរដ្ឋាភិបាល ដើម្បីបញ្ចៀសហានិភ័យខាងលើឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងដំណើរឆ្ពោះទៅបញ្ចប់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នាឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសចូលរួមអបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣នេះ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សូមចែករំលែកនូវទស្សនៈមួយចំនួន ក្នុងការលុបបំបាត់អេដស៍នៅកម្ពុជាដូចតទៅ៖

ទី១. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តដឹកនាំនិងសម្របសម្រួលជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ក្នុងការរៀបចំគោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ឱ្យបានទាន់ពេល ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍
និងជំងឺអេដស៍ លើកទី៦ តាមប្រព័ន្ធជាតិប្រកបដោយនិរន្តរភាព និងចីរភាព។

ទី២. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តដោយម៉ឺងម៉ាត់ នូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ និងគោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីធានាភាពជោគជ័យ និងនិរន្តរភាព នៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ សំដៅឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥នៅកម្ពុជា។

ទី៣. អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច ក្រសួងផែនការ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវ វិធានការទាំង៦ ទាក់ទងនឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

ទី៤. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តសហការជាមួយក្រសួងសុខាភិបាល ធ្វើការសិក្សារៀបចំយន្តការ និងយុទ្ធសាស្ត្រអន្តរាគមន៍ក្នុងការ លុបបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន នៅត្រឹមឆ្នាំ២០២៥ និងត្រូវរិះរកវិធីកាត់បន្ថយបន្ថែមទៀត នូវអត្រាបោះបង់ការព្យាបាល និងអត្រាស្លាប់របស់អ្នកផ្ទុកមេរោគអដស៍ ព្រមទាំងបន្តពង្រឹងនិងបង្កើនកិច្ចសហការ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្ការ និងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពនូវការឆ្លងរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ក្នុងចំណោមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿងញៀន។

ទី៥. ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមជំរុញការអប់រំផ្សព្វផ្សាយអំពីមេរោគអេដស៍ និងជំងឺអេដស៍ និងបង្កើតឱ្យមានមធ្យោបាយអប់រំផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល ដើម្បីបង្ការការចម្លងមេរោគអេដស៍ក្នុងសហគមន៍ [ជាពិសេសចំពោះក្រុមប្រជាជនគន្លឹះរួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់និងចាក់គ្រឿងញៀន ក្រុមស្ត្រីបម្រើការងារក្នុងកន្លែងកម្សាន្តសប្បាយ និងក្រុមយុវវ័យទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ឱ្យទទួលបានព័ត៌មានទាន់ពេល និងការយល់ដឹងទូលំទូលាយ ដើម្បីការពារខ្លួនចៀសពីការឆ្លងមេរោគអេដស៍]។

ទី៦. អភិបាលរាជធានី ខេត្ត ត្រូវបន្តពង្រឹងយន្តការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌនិងថ្នាក់ឃុំ សង្កាត់ឱ្យបានទូទាំងប្រទេស ដើម្បីទទួលខុសត្រូវក្នុងភាពជាម្ចាស់ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ទី៧. គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអន្តរជាតិ អង្គការជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ បន្តយន្តការធ្វើការរួមគ្នាស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» (Dynamics of Stakeholder System) ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចជោគជ័យតាមគោលដៅដែលបានកំណត់។

ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការសង្គម ស៊ីវិលនានា វិស័យឯកជន សិល្បករ កីឡាករ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមឱ្យកាន់តែសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់នូវការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍនានា សូមបន្តជួយគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់សកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ នៅកម្ពុជាដើម្បីឱ្យកម្ពុជា អាចឈានទៅសម្រេចបានតាមគោលដៅ លុបបំបាត់អេដស៍ឆ្នាំ ២០២៥ និងចីរភាពកម្មវិធីឆ្លើយតបនឹងអេដស៍ឆ្នាំ ២០២៣-២០២៨ និងឆ្នាំបន្តបន្ទាប់តទៅ ៕

អត្ថបទដែលជាប់ទាក់ទង