**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

លេខាធិការដ្ឋាន គ.ជ.អ.ប.រៀបចំកិច្ចប្រជុំពិភាក្សា អំពីកម្មវិធីរយៈពេល៥ ឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ (២០២៤-២០២៨)

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈុន ប៊ុនណារ៉ា ប្រធានអង្គភាពគ្រប់គ្រង និង គាំទ្រកម្មវិធីនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀ បចំកម្មវិធីរយៈពេល៥ឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ (២០២៤-២០២៨) ដោយ មានការអញ្ជើញចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និង ភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈុន ប៊ុនណារ៉ា ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានមានមតិបើកអង្គប្រជុំ និង បង្ហាញពីគោលបំណងនៃការរៀបចំកម្មវិធីរយៈពេល៥ឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ (២០២៤-២០២៨)នេះឡើង។

ឯកឧត្តម មានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំនេះគឺដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធី រយៈពេល៥ឆ្នាំ(២០២១-២០២៥) ដែលបានអនុវត្តនាពេលកន្លងទៅ និងពិគ្រោះយោបល់ ប្រមូលធាតុចូលសម្រាប់រៀបចំកម្មវធីរយៈពេល៥ឆ្នាំ ពីការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី២ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

នាឱកាសនោះដែរ លោក ឆេង វឌ្ឍនៈ អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីបានធ្វើបទបង្ហាញជូនអង្គប្រជុំទាំងមូលអំពីលទ្ធផលនៃការអនុវត្តកម្មវិធីរយៈពេល៥ឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុដំណាក់កាលទី១(២០២១-២០២៥) ព្រមទាំងបង្ហាញអំពីដំណោះស្រាយ និងសេចក្តីណែនាំសម្រាប់ការរៀបចំកម្មវិធីរយៈពេល៥ ឆ្នាំ្តពីការប្រែប្រួលអាកាសធាតុ (២០២៤-២០២៨)។ ក្នុងនោះ លោក ឆេង វឌ្ឍនៈ បានធ្វើការពន្យល់ពីគោលបំណងរបស់គម្រោងនេះ ក្នុងន័យដើម្បីកាត់បន្ថយ ឬបន្សាំទៅនឹងអាកាសធាតុ រួមបញ្ចូលទាំងការបន្ស៊ីគម្រោងនេះជាមួយកម្មវិធីប្រទេសក្នុងក្របខណ្ឌមូលនិធីពីមូលនិធីអាកាសធាតុបៃតង(GCF)។

បន្ទាប់ពីការធ្វើបទបង្ហាញពីសំណាក់ លោកអនុប្រធានអង្គភាពគ្រប់គ្រង និង គាំទ្រកម្មវិធី ព្រមទាំងកិច្ចពិភាក្សា ពិគ្រោះយោបល់ និងផ្តល់ធាតុចូលរបស់អង្គប្រជុំទាំងមូលរួចហើយនោះ ឯកឧត្តម ឈុន ប៊ុនណារ៉ាមានប្រសាសន៍ បង្ហាញនូវក្តីសង្ឃឹម ក៏ដូចជាការរំពឹងទុកខ្ពស់ថា ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និង អង្គការសង្គមស៊ីវិលពាក់ព័ន្ធយល់ច្បាស់អំពីដំណើការ និងនីតិវិធីសម្រាប់រៀបចំកម្មវិធីរយៈពេល៥ ឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី២ (២០២៤-២០២៨) ព្រមទាំងរួមគ្នាអនុវត្តគម្រោង នេះដើម្បីដោះស្រាយបញ្ហាប្រឈម ស្របតាមការបំរែបំរួលអាកាសធាតុដែលកម្ពុជាកំពុងជួបប្រទះ ៕

អត្ថបទដែលជាប់ទាក់ទង