មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្តក្នុងទិសដៅបញ្រ្ចាសទិសគ្នា ស្ថិតនៅលើផ្លូវជាតិលេខ២២ ចន្លោះគីឡូម៉ែត្រលេខ៥-៦ ក្នុងស្រុកត្រាំកក់

ភ្នំពេញ៖ នាថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៤០នាទី ស្ថិតនៅលើផ្លូវជាតិលេខ២២ ចន្លោះគីឡូម៉ែត្រលេខ៥-៦ ក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្តក្នុងទិសដៅបញ្រ្ចាសទិសគ្នា។
មានរថយន្តមួយគ្រឿងម៉ាកTOYOTA HIGHLANDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-3710 បើកបរដោយឈ្មោះ រិន រឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិប៉ុកតាប៉ែន ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (គ្មានរបួស) ដែលបើកបរមកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានបត់ឆ្វេងឆ្លងផ្លូវពេលកំពុងបត់ក៏មានម៉ូតូមួយគ្រឿងមកបុកតែម្តងដែលម៉ូតូនោះមានម៉ាក ហុងដាឌ្រីម C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B-7212 បើកបរដោយឈ្មោះ ខន អំណត់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបើកបរមកពីទិសខាងកើតទៅទិសខាងលិច អត់ពាក់មួកសុវត្តិភាព(រងរបួសស្រាល) ដោយមានអ្នករួមដំណើរជាមួយចំនួន០១នាក់ ឈ្មោះ សំ លា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់)។
ជនរងគ្រោះបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ មូលហេតុបណ្តាលមកពីរថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងត្រូវបានយមក រក្សាទុកនៅប៉ុស្ត៍នគរបាលរដ្ឋបាលឃុំលាយបូរ ៕
