គួរឲ្យរន្ធត់! មានករណីរថយន្តធ្លាក់ពីលើភ្នំគូលែន បណ្ដាលឲ្យស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់

ភ្នំពេញ៖ ពិតជាគួរឲ្ររន្ធត់ និងគួរឲ្យសោកស្តាយ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីរថយន្តធ្លាក់ពីលើភ្នំគូលែន បណ្ដាលឲ្យមនុស្សចំនួន ០៦នាក់ស្លាប់ ក្នុងនោះស្រីចំនួន ០២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់ ក្នុងនោះស្រី ១០នាក់។
បើតាមលោក យឹប យ៉ុងឈាង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា នៅវេលាម៉ោងជាង ៤រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកពីបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវដែលមានចំណោទខ្លាំង ដោយបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៦នាក់ និងរបួសជាង ១០នាក់។ ហើយអ្នករងគ្រោះបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ ៕
