**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ**សម្តេចធិបតី៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ**សម្តេចធិបតី៖ ការចងចាំប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត**នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ អនាគតមេដឹកនាំកម្ពុជា ត្រូវជៀសវាងចូលរួមក្នុងផែនការ នយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន**រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លើបញ្ហាសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃ និងបង្ហាញឆន្ទៈខ្ពស់ក្នុងការពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាបន្ថែមទៀត។

ជាកិច្ចចាប់ផ្តើមនៃជំនួបដ៏កម្រនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy បានធ្វើការកោតសរសើរ និង អរគុណដល់ប្រទេសកម្ពុជា ដែលបានបោះឆ្នោតគាំទ្រការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ (UN) ចំពោះបញ្ហអ៊ុយក្រែន។ សហរដ្ឋអាមេរិក បានកត់សម្គាល់ឃើញថា កន្លងមក សហរដ្ឋអាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា លើ ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ យ៉ាងណាមិញ អាមេរិកស្នើឱ្យកម្ពុជាបង្កើនការនាំចូលផលិតផលពីអាមេរិកមកកាន់ទីផ្សារកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។

ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា អាមេរិកនឹងជួយជំរុញភ្ញៀវទេសចររបស់ខ្លួនឱ្យមកទស្សនានៅកម្ពុជាឱ្យមានកំណើនបន្ថែមទៀត និងបន្តរួមចំណែកជួយអភិវឌ្ឍ និង អភិរក្ស វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា ជាពិសេសនឹងបន្តប្រគល់វត្ថុបុរាណដែលខ្លួនសម្របសម្រួល និងចាត់ចែងឱ្យមានប្រគល់ត្រលប់ជូនប្រទេសកម្ពុជា ជាម្ចាស់ដើមវិញ។

ឯកឧត្ដមឯកអគ្គរដ្ឋទូតអាមេរិក ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមសហការក្នុងការស្វែងរកអដ្ឋិធាតុរបស់កងទ័ពរបស់អាមេរិកនៅកម្ពុជា។ ឯកឧត្ដមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក ក៏ដូចជារំលេចនូវផ្លែផ្កានៃជំនួយសហប្រតិបត្តិការផ្លូវការរបស់អាមេរិកនៅលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ទោះបីពេលខ្លះក៏ធ្លាប់មានភាពប្រសើរឡើង ហើយពេលខ្លះទៀតក៏ធ្លាក់ចុះក្តី (ups and downs) តែអាមេរិកពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ហើយកម្ពុជាពិតជាចង់ឃើញទំនាក់ទំនងរវាងកម្ពុជា-អាមេរិកកាន់តែប្រសើរឡើង ដើម្បីផលប្រយោជននៃប្រទេសទំាងពីរ។

ឯកឧត្ដមបានបន្តថា កម្ពុជា និងអាមេរិកមានចំណុចជាច្រើន ដែលយើងអាចធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍ទាំងសងខាង ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំ បានធ្វើគូសបញ្ជាក់ថា ប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយការបរទេសដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយកម្ពុជាមិនគាំទ្ររាល់ទង្វើបំពានណាមួយរបស់ប្រទេសធំៗ មកលើប្រទេសទន់ខ្សោយ និងរំលោភច្បាប់អន្តរជាតិនោះទេ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំ វង្សី វិស្សុត ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកក្នុងការជួយអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ និងបេតិកភណ្ឌជាតិ ដូចជាការ ជួយជុលប្រាសាទបាក់ខែង និងប្រាសាទព្រះវិហារ ជាដើម ជាពិសេសការចូលរួមសហការជួយបញ្ជូនវត្ថុបូរាណពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាវិញផងដែរ។

ទន្ទឹមនេះ ឯកឧត្ដម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលកន្លងមក ហើយក្នុងនាមជាដៃគូពាណិជ្ជកម្មធំជាងរបស់កម្ពុជា សហរដ្ឋអាមេរិកបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម វង្សី វិស្សុត បានស្នើសុំភាគីអាមេរិកជួយជំរុញភ្ញៀវទេសចរ និងវិនិយោគិនអាមេរិក ឱ្យមកដើរលេងកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យភ្ញៀវទេសចរអាមេរិកទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្របេតិកភណ្ឌជាតិនៅខេត្តសៀមរាបអង្គរ ស្របពេលរាជរដ្ឋាភិបាលកំណត់យកឆ្នាំ២០២៤ គឺ ជា «ឆ្នាំទស្សនាខេត្តសៀមរាប»។ក្នុងជំនួបនេះដែរ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ ដើម្បីចូលរួមចំណែកជួយពង្រឹងវិបុលភាព ស្ថិរភាព និង សន្តិភាពក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការលើ វិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យអប់រំ សេដ្ឋកិច្ច កសិកម្ម និង បរិស្ថានជាដើម។ បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានជជែកគ្នាលើបញ្ហាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាជុំវិញដំណើការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅក្នុងពិភពលោក ក៏ដូចនៅប្រទេសកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង