**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

រយៈពេល២ថ្ងៃ ក្រសួងការងារ ផ្សព្វផ្សាយអត្ថប្រយោជន៍ ប.ស.ស តាមរបបភាគទានដោយស្ម័គ្រចិត្តដល់អាជីវករ និងកម្មករនិយោជិតជាង ៨ម៉ឺននាក់

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានចុះធ្វើយុទ្ឋនាការផ្សព្វផ្សាយរយះពេល៣០ថ្ងៃ នៅទូទាំងប្រទេសស្តីពីលក្ខខណ្ឌ បែបបទ និង នីតិវិធីនៃការស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្តសរុបជាង៨ម៉ឺននាក់ក្នុងរយៈពីរថ្ងៃ ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែល បងប្អូនប្រជាពលរដ្ឋត្រូវទទួល បានពេលក្លាយជាសមាជិក ប.ស.ស.។

ការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដោយគិតមកដល់ពេលនេះ គឺមានបងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករ និងបងប្អូនកម្មករនិយោជិតសរុបប្រមាណជា ៨៦ ២៨៥ នាក់ ទទួលបានការផ្សព្វផ្សាយតាមរយៈយុទ្ធនាការខាងលើនេះ។នេះបើយោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម។

យុទ្ធនាការរយៈពេល ៣០ថ្ងៃនេះ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ ប.ស.ស. នឹងពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយទៅដល់មូលដ្ឋានជាគោលដៅ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខ ភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដាក់ឱ្យអនុវត្តនាពេលនេះ។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា C-CAWDU លោក គង់ អាទិត្យបានថ្លែងឲ្យដឹងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តផ្តល់សារៈប្រយោជន៍ខ្លាំងណាស់ដល់ប្រជាពលរដ្ឋ ព្រមទាំងបុគ្គលបុគ្គលស្វ័យនិយោជន៍ និង សមាជិកគ្រួសារមានប័ណ្ណ ប.ស.ស. ក្នុងការកាត់បន្ថយការចំណាយបន្ទុកក្នុងជីវភាពគ្រួសារ នៅពេលព្យាបាលជំងឺ។

លោកបញ្ជាក់ថា៖ « នៅក្នុងផ្ទះ បើមានប័ណ្ណ ប.ស.ស. តែម្នាក់ ហើយសមាជិកម្នាក់ទៀតឈឺ ពួកគាត់ត្រូវចំណាយច្រើន។ដូច្នេះហើយ នៅពេលសមាជិកក្នុងគ្រួសារមានប័ណ្ណ ប.ស.ស. ទាំងអស់គ្នា គឺជួយសម្រាលបន្ទុកពួកគាត់ច្រើនណាស់ គឺល្អមែនទែនពេលមានប័ណ្ណ ប.ស.ស. »។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍កាលពីពេលថ្មីៗនេះថាតាមរយៈកម្មវិធីថ្មីនេះ គឺជាការពង្រីកវិសាលភាពនេះដើម្បីឆ្លើយតបទៅនឹងកំណើន និងបំពេញបំណងប្រាថ្នារបស់ប្រជាពលរដ្ឋផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ពិសេសបុគ្គលស្វ័យនិយោជន៍ដែលចង់ក្លាយជាសមាជិក ប.ស.ស. ក៏ដូចជាបំណងប្រាថ្នារបស់សមាជិក ប.ស.ស. ដែលចង់ឲ្យសមាជិកក្នុងបន្ទុកគ្រួសារទទួល បានការថែទាំសុខភាពតាមរយៈប័ណ្ណ ប.ស.ស. ។

សម្តេចធិបតីបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជន និងបងប្អូនកម្មករនិយោជិត ព្រោះជួយកាត់បន្ថយចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍ចំណូល និង ធ្វើឲ្យប្រសើរឡើងសុខភាពផងដែរ។

សូមជម្រាបថា កម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមានប្តី ឬ ប្រពន្ឋ និងកូនក្នុងបន្ទុកអាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០ រៀលក្នុងមួយនាក់គឺបងប្អូនអាចទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្តនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង