**ព្រះរាជជីវប្រវត្តិសង្ខេប ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»**ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖សមយុទ្ធឈ្មោះ”ដាវរួម–2024B”គឺជាកាយវិការសច្ចភាពដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព នៅថ្នាក់ក្រោមជាតិក្នុងខេត្តបាត់ដំបង**ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ**គណៈកម្មការទី៨ រដ្ឋសភាចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងខេត្តមណ្ឌលគិរី**ឯកឧត្តម កើត រិទ្ធ ដឹកនាំថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”**កម្ពុជា-អាមេរិក ពិភាក្សាអំពីមធ្យោបាយក្នុងការកសាងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត**អភិបាលខេត្តកណ្ដាល ណែនាំដល់គណៈកម្មការ-អនុគណៈកម្មាធិការរៀបចំការប្រណាំងទូកបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អតាមមុខការរៀងៗខ្លួន**ឆៀកចល័តនៅខេត្តព្រៃវែង ពោធិ៍សាត់ កោះកុង ត្បូងឃ្មុំ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ១៨ តុលា**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុនមេរបស់ព្រលានយន្តហោះអន្តរជាតិអង្គរ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤**ខួប១២ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១២ឆ្នាំ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែតុលា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០**មុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិយ៉ាងសកម្មជាច្រើនខេត្ត ទីបំផុតត្រូវជាប់អន្ទាក់របស់សមត្ថកិច្ច នៅខេត្តបាត់ដំបង**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំកិច្ចប្រជុំ ស្ដីពីការបូកសរុបលទ្ធផលសកម្មភាពការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត**អភិបាលខេត្តកណ្ដាល ចាត់ទុកកងរាជអាវុធហត្ថក្រុង-ស្រុកណា ដែលទទួលបានបណ្ដឹង និងភាពអសកម្មពីពលរដ្ឋច្រើនជាងគេ កងរាជអាវុធហត្ថក្រុង-ស្រុងនោះ ទទួលបានជំនឿទុកចិត្តពីពលរដ្ឋនូវក្នុងមូលដ្ឋានរបស់ខ្លួន**រយៈពេល៩ខែ កម្ពុជានាំចេញអង្ករជាង៤៤ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ជាង ៣០០លានដុល្លារ**ក្រសួងសាធារណការ ប្រជុំពិភាក្សាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្តីពីផែនការសកម្មភាពសម្រាប់សិក្សាលម្អិតគម្រោង

ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចុះពិនិត្យត្រៀមប្រារព្ធពិធី ប្រណាំងទូក “ង” ក្នុងខេត្តស្ទឹងត្រែង ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យត្រៀមប្រារព្ធពិធី ប្រណាំងទូក “ង” ក្នុងខេត្តស្ទឹងត្រែង ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថៃ្ងសុក្រ ៥កើត-ថ្ងៃសៅរ៍ ៦កើត-ថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧-១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្មវិធីប្រកួតកីឡាមិត្តភាព និងកម្មវិធីត្រៀមការប្រណាំងទូកង មានដូចខាងក្រោម៖
*ពេលព្រឹក
•ម៉ោង ៧:៣០នាទី ជួបជុំក្រុមកីឡាបាល់ទះ និងកីឡាបាល់ទាត់ ដើម្បីទទួលការណែនាំបច្ចេកទេស និងគោលការណ៍នៃការប្រកួតជាមិត្តភាពរវាងក្រុមកីឡាតាមប្រភេទនីមួយៗពីគណៈកម្មការ។
•ម៉ោង ៨:០០នាទី ដំណើរការប្រកួតកីឡាបាល់ទះ (តារាងមន្ទីរ អ.យ.ក.ខ) ក្នុងនោះមាន៖
-ក្រុមកីឡាបាល់ទះស្រុកសៀមប៉ាង ប្រកួតជាមួយស្រុកបុរីអូរស្វាយសែនជ័យ
-ក្រុមកីឡាបាល់ទះស្រុកថាឡាបរិវ៉ាត់ ប្រកួតជាមួយស្រុកសៀមបូក
-ការប្រកួតបន្តសម្រាប់ក្រុមកីឡាបាល់ទះ (បើមាន និងតាមការសម្រេចរបស់ គណៈកម្មការរៀបចំការប្រកួត)

*ពេលរសៀល
•ម៉ោង ១៣:០០នាទី ក្រុមកីឡាបាល់ទាត់ដែលបានរៀបចំសម្រាប់ការប្រកួតក្នុងកម្មវិធី ជួបជុំ និងត្រៀម តាមការណែនាំបច្ចេកទេស និងគោលការណ៍ប្រកួតរបស់គណៈកម្មការរៀបចំការប្រកួត
•ម៉ោង ១៣:៣០នាទី ចាប់ផ្តើមការប្រកួតកីឡាបាល់ទាត់ (តារាងវិទ្យាល័យព្រះរាជបូជនីយកិច្ច)៖
-ក្រុមបាល់ទាត់ មិត្តចាស់ ប្រកួតជាមួយក្រុមបាល់ទាត់ស្រុកសៀមប៉ាង
-ក្រុមបាល់ទាត់ ស.ស.យ.ក.ខេត្ត ប្រកួតជាមួយក្រុមបាល់ទាត់សាមគ្គី
-កម្មវិធីប្រកួតអាចមានការប្រែប្រួលជាក់ស្ដែង តាមការសម្រេចរបស់គណៈ កម្មការរៀបចំការប្រកួត
•ម៉ោង ១៥:៤៥ ជួបជុំប្រធានក្រុមទូកង និងក្រុមកីឡាទូកងដែលបានចុះឈ្មោះប្រណាំង ជាមួយ អនុគណៈកម្មការបច្ចេកទេស រួមជាមួយប្រធាន អនុប្រធានអនុគណៈកម្មការជំនាញទាំងអស់ន គណៈកម្មការរៀបចំពិធីប្រណាំងទូកងថ្នាក់ខេត្ត (អាចអុំសាកល្បងតាមការចាំបាច់)
•អនុគណៈកម្មការជំនាញពាក់ព័ន្ធ និងប្រធានក្រុមទូកងនីមួយៗ ត្រៀមរៀបចំការស្នាក់នៅ អាហារ សម្ភារ ព្រមទាំងការពារសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងស្នាក់នៅរបស់កីឡាទូកង។

សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣: ពិធីប្រណាំងទូកងថ្ងៃទីមួយ មានដូចខាងក្រោម៖
*ពេលព្រឹក
•ម៉ោង ៧:០០នាទី ពិធីករពិធីការិនី ប្រកាសកម្មវិធីប្រណាំងទូក និងសេចក្តីអត្ថាធិប្បាយ អំពី ប្រវត្តិខេត្ត ក្រុង ស្រុក និងប្រវត្តិទូក ក្រុមកីឡាករទូកង និងដំណើរទស្សនីយភាពផ្សេងៗ សម្រាប់ការប្រារព្ធពិធី ព្រមទាំងសារអប់រំអំពីសុខភាព បរិស្ថាន អនាម័យ និងបញ្ហាគ្រឿងញៀន…
•ម៉ោង ៧:៣០នាទី ជួបជុំថ្នាក់ដឹកនាំខេត្ត ដើម្បីសុំសេចក្តីសុខសេចក្ដីចម្រើននៅវត្តពោធិញាណ (វត្តព្រះអង្គធំ) រៀបចំសម្របសម្រួលដោយមន្ទីរធម្មការនិងសាសនាខេត្ត ជាមួយរដ្ឋបាលខេត្ត
•ម៉ោង ៨:០០នាទី ប្រារព្ធពិធីក្រុងពាលី ដោយមានវត្តមានអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត តំណាងស្ថានអគ្គកុងស៊ុលឡាវ ប្រចាំក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុង ខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ប្រធានក្រុមទូកងទាំងអស់ ចៅសង្កាត់ ចៅសង្កាត់រងទាំង៤ក្នុងក្រុងស្ទឹង ត្រែង រៀបចំសម្របសម្រួលដោយមន្ទីរធម្មការនិងសាសនាខេត្ត ជាមួយរដ្ឋបាលខេត្ត នៅនឹងទី តាំងវេទិកាប្រារព្ធពិធី (ខាងមុខសាលាខេត្តចាស់)
•ប្រសាសន៍សំណេះសំណាល និងប្រកាសបើកពិធីប្រណាំងទូកង ដោយឯកឧត្តមអភិបាលខេត្ត
•ម៉ោង ៩:០០នាទី ដំណើរការប្រណាំងទូកងផ្លូវការ

*ពេលរសៀល
•ម៉ោង ១៤:៣០នាទី គណៈអធិបតី និងភ្ញៀវកិត្តិយសអញ្ជើញដល់វេទិកា
•ម៉ោង ១៥:០០នាទី បន្តដំណើរការប្រណាំងទូកងផ្លូវការ

*ពេលរាតី្រ
•ទស្សនាការសម្ដែងរបាំសិល្បៈ (កម្មវិធីជាក់ស្ដែង) ការប្រគំតន្ត្រីសម័យ នៅទីតាំងឆាកតន្ត្រីទាំងពីរ ( ទីតាំង (នៅទីធ្លាខាងកើតរង្វង់មូលមាត់ទន្លេ និងនៅទីធ្លាខាងជើងរង្វង់មូលព្រះបាទជ័យវរ្ម័ន)
•ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ក្រៅស្រុក និងផលិតផលក្នុងមូលដ្ឋាន

សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣: ពិធីប្រណាំងទូកងថ្ងៃទីពីរ មានដូចខាងក្រោម៖
*ពេលព្រឹក
•ម៉ោង ៨:០០នាទី ពិធីករ និងពិធីការិនី អត្ថាធិប្បាយ អំពីប្រវត្តិខេត្ត ក្រុង ស្រុក និងប្រវត្តិទូកង ព្រមទាំងក្រុមកីឡាករ ទស្សនីយភាព និងសារអប់រំផ្សេងៗសម្រាប់អង្គពិធី
•ម៉ោង ៨:៣៥នាទី ទស្សនិកជន និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអញ្ជើញចូលរួមទស្សនា
•ម៉ោង ៨:៤៥នាទី ក្រុមពិធីការគោរពអញ្ជើញគណៈអធិបតី ភ្ញៀវកិត្តិយសចូលកាន់វេទិកា
•ម៉ោង ៩:00នាទី បន្តកម្មវិធីពិធីប្រណាំងទូកងជាផ្លូវការ (តាមកម្មវិធីបច្ចេកទេស)*ពេលរសៀល
•ម៉ោង ១៤:០០-១៦:០០នាទី បន្តកម្មវិធីប្រណាំងទូកង និងការប្រកួតផ្តាច់ព្រ័ត្រដណ្ដើមជ័យលាភី
•ម៉ោង ១៦:១៥នាទី ពិធីប្រគល់រង្វាន់ជ័យលាភី និងរង្វាន់លើកទឹកចិត្តជូនក្រុមកីឡាករ
•ម៉ោង ១៧:០០នាទី ពិធីករ ពិធីកាវិនីគោរពថ្លែងអំណរគុណគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ សាធារណជន និងអ្នកឧបត្ថម្ភគាំទ្រដល់កម្មវិធី ចប់កម្មវិធីប្រណាំងទូកងថ្នាក់ខេត្ត
•ម៉ោង ១៧:៣០នាទី ចប់កម្មវិធីប្រណាំងទូកងថ្នាក់ខេត្ត។

*ពេលរាតី្រ
•ពិធីបាញ់កាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
•ទស្សនាការសម្ដែងរបាំសិល្បៈ (កម្មវិធីជាក់ស្ដែង) ការប្រគំតន្រ្តីសម័យ នៅទីតាំងឆាកតន្ត្រីទាំងពីរ ទីតាំង (នៅទីធ្លាខាងកើតរង្វង់មូលមាត់ទន្លេ និងនៅទីធ្លាខាងជើងរង្វង់មូលព្រះបាទជ័យវរ្ម័ន)
•ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ក្រៅស្រុក និងផលិតផលក្នុងមូលដ្ឋាន ៕

បញ្ជីឈ្មោះអង្គភាព និងឈ្មោះទូក ដែលបានចុះឈ្មោះរួមមាន៖
១.រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ មានឈ្មោះថា «ថាឡាសែនជ័យបារមីព្រះគោ» ចំនួន០១ ស្មើនឹង ១៣នាក់
២.រដ្ឋបាលក្រុងស្ទឹងត្រែង មានឈ្មោះថា «ស្ទឹងត្រែងក្រុងសែនជ័យបារមីព្រះគង្គារ» ចំនួន០២ ស្មើនឹង ១៣នាក់
៣.រដ្ឋបាលស្រុកសេសាន មានឈ្មោះថា «សេសានសែនជ័យបារមីប្រាសាទគូរ» ចំនួន០៣ ស្មើនឹង ១៦នាក់
៤.រដ្ឋបាលស្រុកសៀមបូក មានឈ្មោះថា «សៀមបូកសែនជ័យបារមីតេជោ» ចំនួន០៤ ស្មើនឹង ១៦នាក់
៥.រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ មានឈ្មោះថា «បុរីអូរស្វាយសែនជ័យ» ចំនួន០៥ ស្មើនឹង ១៩នាក់
៦.រដ្ឋបាលខេត្តស្ទឹងត្រែង មានឈ្មោះថា «ស្ទឹងត្រែងសែនជ័យបារមីព្រះអង្គធំ» ចំនួន០៦ ស្មើនឹង ១៨នាក់
៧.មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរធនធានទឹក និងឧតុនិយម, រតនាគារ និងសាខាធនាគារជាតិ មានឈ្មោះថា «បារមីវត្តកាំងមេម៉ាយសែនជ័យ» ចំនួន០៧ ស្មើនឹង ២២នាក់
៨.រដ្ឋបាលស្រុកសៀមប៉ាង មានឈ្មោះថា «សៀមប៉ាងសែនជ័យ» ចំនួន០៨ ស្មើនឹង ២២នាក់
៩.រដ្ឋបាលស្រុកសេសាន មានឈ្មោះថា «សេសានសែនជ័យបារមីប្រាសាទបាដើម» ចំនួន០៩ ស្មើនឹង ២២នាក់
១០.មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សាខាពន្ធដារ, សាខាគយ និងរដ្ឋាករ,សាខាកាំកុងត្រូល និងអង្គភាពអាកាសចរណ៍ស៊ីវិល «ហង្សស្លាបដែក» ចំនួន១០ ស្មើនឹង ២២នាក់
១១.មន្ទីរកិច្ចការនារី, មន្ទីរផែនការ, មន្ទីរបរិស្ថាន, មន្ទីរទេសចរណ៍ និងអង្គភាពពន្ធនាគារ មានឈ្មោះថា «ស្ទឹងត្រែងសែនជ័យបារមីតេជោ» ចំនួន១០ ស្មើនឹង ២២នាក់
១២.មន្ទីរព័ត៌មាន, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយូដី, មន្ទីរមុខងារសាធារណៈ, មន្ទីរពាណិជ្ជកម្ម និងមន្ទីររ៉ែ និងថាមពល មានឈ្មោះថា «ស្ទឹងត្រែងសែនជ័យបារមីស្តេចនាគ» ចំនួន១២ ស្មើនឹង ២២នាក់
១៣.រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ មានឈ្មោះថា «ថាឡាសែនជ័យបារមីប្រាសាទប្រាំបួនល្វែង» ចំនួន១៣ ស្មើនឹង ២២នាក់
១៤. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សាលាដំបូង, មន្ទីរសុខាភិបាល និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ មានឈ្មោះថា «កសិកម្មមានជ័យសិរីសុខាភិបាលសាលាដំបូង» ចំនួន១៤ ស្មើនឹង ២២នាក់
១៥.មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មន្ទីរធម្មការ និងសាសនា, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ មានឈ្មោះថា «មហានាគសែនជ័យបារមីមេគង្គ» ចំនួន១៥ ស្មើនឹង ២២នាក់
១៦.មន្ទីរអប់រំ យុវជន និងកីឡា, មន្ទីរសាធារណៈការ,អង្គភាពអគ្គិសនី និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង មានឈ្មោះថា «ឦសានសែនជ័យ» ចំនួន១៦ ស្មើនឹង ២២នាក់
១៧.ស្នងការនគរបាលខេត្ត មានឈ្មោះថា «រាជសីហ៍សេកុងសែនជ័យបារមីលោកតាប៉ាង» ចំនួន១៧ ស្មើនឹង ២២នាក់ ៕

អត្ថបទដែលជាប់ទាក់ទង