**ឧត្តមសេនីយ៍ឯក ហោ សំអាត ណែនាំក្រុមការងារជំនាញពាក់ព័ន្ធត្រូវពិនិត្យ និងកំណត់តួនាទីភារកិច្ចការិយាល័យទាំងអស់ឱ្យស្របតាមបរិបទការងារ នាពេលបច្ចុប្បន្ន និងទៅអនាគត**នារីស្រស់ស្អាតម្នាក់ស្លាប់ក្នុងបន្ទប់ជួល សង្ស័យករណីឃាតកម្ម នៅសង្កាត់ចោមចៅទី១**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”**កម្ពុជាបង្ហាញជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយឆេក ពាក់ព័ន្ធនឹងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម**លទ្ធផលជំនួបរវាង ប្រធាន គ.ជ.ប ជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា**រដ្ឋមន្រ្តីបរិស្ថាន៖ នាវាបរិស្ថានបន្តបោះជំហានទៅមុខ ប្រកបដោយភាពប្រាកដនិយម ដូចមានចែង ក្នុងគោលនយោបាយ យុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨**ក្រសួងសុខាភិបាល​ ក្រេីនរំលឹកស្តីពីការបង្ការការចម្លងជំងឺផ្តាសាយនារដូវធ្លាក់ខ្យល់​ និងការឆ្លងជំងឺកូវីដ-១៩​**ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកែសម្រួលតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ**រដ្ឋមន្ត្រីធនធានទឹក អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងសម្ពោធបើកការដ្ឋានសាងសង់ គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល**ក្រសួងការងារ បណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្តដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការខ្ពស់**សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌កូរ៉េ ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន រម្លឹកមន្ដ្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវជំរុញការសិក្សា ស្រាវជ្រាវ ណែនាំ និងដឹកនាំអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការផ្សេងៗដល់កម្លាំងនគរបាលក្រោមឱវាទ**សម្តេចធិបតី ចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង, ឯកឧត្ដម ផៃ ប៊ុនឈឿន ជាប្រធានក្រុមការងារ**សម្តេចធិបតី នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅវៀតណាម ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ**សម្ដេចធិបតី៖ កម្ពុជាតែងចាត់ទុកយន្តការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា**សម្ដេចតេជោ ប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកមេធាវី សំ សុគង់ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**កម្ពុជាបណ្តេញជនជាតិវៀតណាម ២៥៧នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មេីសអន្តោប្រវេសន៍​

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ នៅសាលាស្រុកពោធិ៍រៀង។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ផ្តោតសំខាន់ទៅលើគោលដៅផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិនិត្យ ដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក អោយកាន់តែល្អប្រសើរឡើង។

ក្នុងឱកាសនោះដែរ សមាជិក សមាជិកា បានចូលរួមយ៉ាងផុលផុស ក្នុងការលើកឡើងនូវបញ្ហាប្រឈម សំណូមពរ និងកង្វល់នានានៅមូលដ្ឋាន ជាមួយនោះមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត បានធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយជាអាទិភាពជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក អោយកាន់តែល្អប្រសើរឡើង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានអង្គភាពច្រកចេញចូលតែមួយ លោកនាយកទីចាត់ការរដ្ឋបាល ប្រធានផ្នែកនៃការិយាល័យប្រជាពេលរដ្ឋ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក កងកម្លាំងទាំងបី មន្រ្តីរាការសាលាខេត្ត លោក លោកស្រី ក្រុមប្រឹក្សាឃុំ ស្រុក និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកពោធិ៍រៀង ៕

អត្ថបទដែលជាប់ទាក់ទង