**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួន បញ្ហាសន្តិសុខបើប្រៀបធៀបជាមួយភ្នំពេញ ប្រហែលជារាជធានីភ្នំពេញល្អជាង


ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួន បញ្ហាសន្តិសុខ បើប្រៀបធៀបជាមួយភ្នំពេញ ប្រហែលជារាជធានីភ្នំពេញល្អជាង ។

ក្នុងឱអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា ភ្ជាប់ពីគម្រោងកោះនរា ទៅកាន់ផ្លូវជាតិលេខ១» នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ឥលូវនេះនិយាយត្រង់ខ្ញុំមិនបង្អាប់ប្រទេសណានោះទេ ប្រទេសដែលខ្ញុំធ្លាប់នៅ ធ្លាប់រៀននៅអឺរ៉ុបមួយចំនួន បញ្ហាសន្តិសុខប្រៀបធៀបជាមួយរាជធានីភ្នំពេញ ប្រហែលជារាជធានីភ្នំពេញល្អជាង តែខ្ញុំមិននិយាយប្រទេសណាទេរឿងរបស់គេ ប៉ុន្តែសួរថាល្អគ្រប់ឫនៅ នៅទេព្រោះនៅមានបញ្ហា ចឹងយើងត្រូវបន្តធ្វើទៅទៀត ហើយខ្ញុំសូមសរសើរណាស់ចំពោះកម្លាំងសមត្ថកិច្ចរបស់យើង» ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណដល់កងកម្លាំងសមត្ថកិច្ច ស្នងការនគរបាលរាជធានីភ្នំពេញ ស្នងការគនរបាលតាមបណ្តាខេត្ត អគ្គស្នងការនគរបាលជាតិ និងកងម្លាំងអាវុធហត្ថនៅតាមបណ្តារាជធានីខេត្តទាំងអស់ ដែលបានចូលរួមសហការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព បានល្អប្រសើរ ហើយបើទោះបីជាមានបញ្ហាអសន្តិសុខតិចតួច ប៉ុន្តែស្ថានភាពនៃការគ្រប់គ្រងបានមានភាគច្រើន។

សម្តេចធិបតី បានរំលឹកថា នៅឆ្នាំជាង១៩៩០ មានចោរប្លន់ជាបណ្តាញតែម្តង ហើយញឹកញាប់ណាស់ ក្រុមរ៉ាស្មាច់ និងក្រុមផ្សេងៗចេញមកទាំងអាការ ទាំងឡានៗ បន្តិចទៅនេះបន្តិចទៅនោះ ប៉ុន្តែបញ្ហាសន្តិសុខនៅពេលនេះគឺមានភាពល្អប្រសើរណាស់។

សម្តេចធិបតី បានលើកឡើងថា ថ្មីៗមានការបង្ក្រាបករណីបាញ់បោះនៅគិរីរម្យ ហើយបានស្រាវជ្រាវឃើញ ជាអកុសលនៅក្នុងជួរកម្លាំងសមត្ថកិច្ច ហើយបានចាត់វិធានការតឹងរឹង ដោយបណ្តេញចេញពីក្របខណ្ឌ ៤នាក់ ដើម្បីធ្វើជាគំរូត្រូវអនុវត្ត ហើយក៏ឃើញមានការចាប់ នៅតាមផ្ទះសំណាក់មួយចំនួនដែលបានបន្លំប្រើប្រាស់គ្រឿងញៀន បានអនុវត្តបានច្រើន និងសុំឱ្យយន្តការនេះបន្តដូចភ្លៀងរលឹម ធ្វើយ៉ាងបោសសំអាតបន្តិចម្តងៗ ដើម្បីប្រឆាំងអំពើទាំងអស់នេះ ៕

អត្ថបទដែលជាប់ទាក់ទង