**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ កម្ពុជា-វៀតណាម មានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ និងធ្លាប់រួមសាមគ្គីគ្នា តស៊ូជំនះរាល់ការលំបាក

ភ្នំពេញ៖ ឯកឧត្តម ហ្វាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបញ្ជាក់ថា ប្រទេសយើងទាំងពីរកម្ពុជា – វៀតណាម មានទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ ហើយធ្លាប់បានរួមសាមគ្គីគ្នា តស៊ូជំនះរាល់ការលំបាក និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលដៅអភិវឌ្ឍប្រទេសនីមួយៗឱ្យមានការរីកចម្រើន ។

ក្នុងឱកាសបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ចូលជួបសម្តែងការគួរសម ឯកឧត្តម ហ្វាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ ឯកឧត្តម ហ្វាម មិញជីញ បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានអញ្ជើញមកបំបេញទស្សនកិច្ចនៅវៀតណាមលើកដំបូង ក្នុងតួនាទីជាឯកឧត្តម ជា ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ហើយឯកឧត្តមបាន ជូនពរគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បំពេញទស្សនកិច្ចទទួលបានជោគជ័យនៅវៀតណាម ដើម្បីរួមចំណែក ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ឱ្យកាន់មានប្រសិទ្ធភាព និងបន្តអភិវឌ្ឍចំណងមិត្តភាព ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ។

ឯកឧត្តម ហ្វាម មិញជីញ បានបញ្ជាក់ថា៖ ប្រទេសយើងទាំងពីរកម្ពុជា – វៀតណាម មានទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ ហើយធ្លាប់បានរួមសាមគ្គីគ្នា តស៊ូជំនះរាល់ការលំបាក និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលដៅអភិវឌ្ឍប្រទេសនីមួយៗឱ្យមានការរីកចម្រើន ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទសទាំងពីរ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ក្នុងរយៈពេលកន្លងមកនេះ ក្នុងនោះកងទ័ពទាំងពីរបានសហគ្នាបានយ៉ាងល្អ ដោយឈរលើស្មារតីមិត្តភាព ជាបងប្អូន ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលសម្តេចបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ កងទ័ពទាំងពីរ កម្ពុជា វៀតណាម ដែលយើងត្រូវតែថែរក្សាពូនជ្រុំ កសាងឱ្យបានរឹងមាំបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរ។

មានមតិឆ្លើយតបវិញ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ ការបំពេញដំណើរទស្សនកិច្ចមិត្តភាពនិង ជាផ្លូវការ នៅវៀតណាម គឺជាដំណើរទស្សនកិច្ចលើកដំបូង និងជាប្រវត្តិសាស្រ្ត ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ និងសង្គម ជាមួយមិត្តវៀតណាម ក្នុងការកសាងសហគមន៍ជាមួយគ្នាកម្ពុជា-វៀតណាម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល
កងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាល តែងតែផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទ ក៏ដូចជាកម្ពុជាទាំងមូលនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ជាក់ស្តែងក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ភាគីវៀតណាមបានផ្តល់នូវជំនួយ និងការគាំទ្រជាច្រើនរួមទាំងសម្តារ និងស្មារតី កាយវិការ ដ៏ថ្លៃថ្លានេះបានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់នូវចំណងមិត្តភាព សាមគ្គីភាព មនោសញ្ចេតនា និងការគោរពរាប់អានដ៏ស្មោះរបស់កងទ័ព និងប្រជាជនវៀតណាមទាំងមូលជូនចំពោះកងទ័ព និងប្រជាជនកម្ពុជា ក្នុងស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។

អត្ថបទដែលជាប់ទាក់ទង