**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ

បេក្ខជនជាង ២ម៉ឺននាក់ដាក់ពាក្យស្វែងរកការងារធ្វើនៅក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣

ភ្នំពេញ៖ បណ្តាក្រុមហ៊ុននានាបានទទួលពាក្យសុំស្វែងរកការងារធ្វើពីបេក្ខជនជាង២ម៉ឺនាក់ក្នុងចំណោមអ្នកចូលរួមជាង៣ម៉ឺននាក់ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃ ១០-១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។

របាយការណ៍បានបង្ហាញទៀតថា ក្នុងនោះមានបេក្ខជនជាប់ការងារបឋមចំនួន ៦៣៧ នាក់។ ជាមួយគ្នានេះសម្រាប់អ្នកចូលរួមទស្សនាតាមគេហទំព័រCareer Fair សរុបមានចំនួនជាង២ម៉ឺននាក់ផងដែរ។

ថ្លែងក្នុងឱកាសបើកដំណើរការពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ពិព័រណ៍សម្រាប់ឆ្នាំ២០២៣ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួន ១៥០ ដែលស្មើនឹង ១៨៨បញ្ជរដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង២ម៉ឺនកន្លែងសម្រាប់អ្នកស្វែងរកការងារធ្វើ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា នេះជាលើកទី១៣ហើយ ដែលទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំឡើងចាប់តាំងពី២០១១ដែលមានត្រឹមតែ ៣០ស្តង់ និងឱកាសការងារត្រឹម ២០០០កន្លែងប៉ុណ្ណោះ ហើយប្រៀបធៀបពិព័រណ៍ការងារឆ្នាំ២០២៣នេះ ពោលគឺមានចំនួនអ្នកចូលរួម និងឱកាសការងារកើនឡើង។

ឯកឧត្តមបញ្ជាក់ថា៖ « ចំនួនក្រុមហ៊ុន និង ឱកាសការងារសម្រាប់ឆ្នាំ២០២៣កើនឡើង១០ដងបើប្រៀបធៀបទៅនឹងពិព័រណ៍ឆ្នាំ ២០១១ ។ នេះជាការបង្ហាញពីវឌ្ឍនភាពមួយដែលព្រឹត្តិការណ៍នេះកាន់តែធំ កាន់តែទាក់ទាញ និងមានអ្នកចូលរួមកាន់តែច្រើនស្វែងយល់ និងស្វែងរកពីឱកាសការងារ»។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ពិព័រណ៍នេះនឹងក្លាយជាទីកន្លែងមួយសម្រាប់អ្នកស្វែងរកការងារអាចជ្រើសរើសការងារទៅតាមជំនាញតាមក្តីប្រាថ្នារបស់ខ្លួនតាមស្តង់នីមួយៗដែលខ្លួនពេញចិត្ត និងអាចដាក់ពាក្យភ្លាមសម្ភាសន៍ភ្លាម។ ចំណែកក្រុមហ៊ុនក៏អាចរកបានបុគ្គលិកដែលមានសមត្ថភាពដែលខ្លួនចង់បានផងដែរ។

និស្សិត លី ម៉ីនាង កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ដែលបានចូលរួមពិព័រណ៍នេះបានបង្ហាញចំណាប់អារម្មណ៍ថា ពិព័រណ៍នេះមានសារៈសំខាន់សម្រាប់អ្នកស្វែងរកការងារ និងអ្នកចង់ផ្លាស់ប្តូរការងារ ព្រោះវាជាឱកាសដែលក្រុមហ៊ុនជាច្រើនរួមគ្នាជ្រើសរើសបុគ្គលិក ហើយថែមទាំងបានជួបជាមួយអ្នកជំនាញប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍នានាក្នុងការស្វែងរកការងារធ្វើផងដែរ។

ចំណែកនិស្សិតឈ្មោះ ស៊ុង ជានា បានយល់ឃើញថា ភាគច្រើននិស្សិតមកពីតាមបណ្តាខេត្តឡើងមកសិក្សានៅភ្នំពេញ ពេលខ្លះពួកគេមិនបានដឹងពីព័ត៌មានឱកាសការងារទូលំទូលាយទេ ដូចនេះពិព័រណ៍ការងារគឺជាឱកាសផ្តល់ព័ត៌មាន និងមានជម្រើសការងារសម្បូរបែបដល់អ្នកស្វែងរកការងារធ្វើ។ និស្សិតរូបនេះក៏ចង់ឃើញពិព័រណ៍ការងារមានជារៀងរាល់ឆ្នាំ រឺ ពីរដងក្នុងមួយឆ្នាំ។

សូមជម្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣នេះ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា(TAFTAC) អង្គការអន្តរជាតិខាងការងារ(ILO), ភីផលអីននិត(People in Need Cambodia) និងស្វីសខនថាក់៕

អត្ថបទដែលជាប់ទាក់ទង