ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ ចុះសួរសុខទុក្ខម្ដាយរបស់លោក វុទ្ធី សុខមេសា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក នាង កែវសុវណ្ណ អនុប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ តំណាង លោក ឈួរ សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ បានដឹកនាំសមាជិក សមាជិកា សួរសុខទុក្ខម្ដាយរបស់លោក វុទ្ធី សុខមេសា សមាជិក ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ លោកអនុប្រធានក្រុម បានពាំនាំនូវក្ដីនឹករលឹក ការសួរសុខទុក្ខនិងថវិការបស់លោកប្រធានក្រុម និងសមាជិកសមាជិកានៃក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញជូនម្ដាយរបស់លោក វុទ្ធី សុខមេសា ៕
