អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនិងសំណុំរឿងព្រហ្មទណ្ឌចំនួន ២រឿង

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនិងតំណាងអយ្យការបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌចំនួន ០២រឿង ៖
១-សំណុំរឿងព្រហ្មទណ្ឌលេខ ៤៨១៨ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដែលមានដើមបណ្ដឹងសាកល វិទ្យាល័យឥន្ទ្រវិជ្ជា តំណាងដោយឈ្មោះ ឈឿន សាវន ប្តឹងលើឈ្មោះ ហ៊ឹង ប៊ុនធឿន ឈ្មោះ សាទ ដាលីស និងបក្ខពួក ពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ កំហែងយកប្រាក់ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្ត នៅរាជធានីភ្នំពេញ។
២-សំណុំរឿងព្រហ្មទណ្ឌលេខ ៥៧៤០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ដែលមានដើមបណ្តឹងឈ្មោះ សាទ ដាលីស ប្តឹងលើឈ្មោះ លី សាម៉េត ឈ្មោះ ឡាច សំរោង និងឈ្មោះ ឈឿន សាវន ពីបទ៖ រំលោភ លើទំនុកចិត្ត បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ និង ប្តឹងលើឈ្មោះ ហង្ស បូរី ពីបទ៖ បរិហារកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅ រាជធានីភ្នំពេញ៕

