**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការបបណ្តុះបណ្តាលជំនាញផ្តល់ពុទ្ធិដល់មន្រ្តីបំពេញការងារ ឆ្លើយតបនឹង គោលដៅ និងយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រា ដែលឈានទៅសុក្រឹត្យកម្មបរិស្ថានកិច្ច និងអព្យាក្រឹត្យកាបូន

ភ្នំពេញ៖ ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការបណ្តុះបណ្តាលពង្រឹងជំនាញ ផ្តល់ពុទ្ធិយ៉ាងសំខាន់ដល់មន្រ្តីរាជការគ្រប់រូប និងនៅគ្រប់អង្គភាព របស់ក្រសួងបរិស្ថាន ដើម្បីទទួលបានពុទ្ធិ ដ៏មានតម្លៃក្នុងការបំពេញការងារ ឆ្លើយតបនឹង ផ្តល់ពុទ្ធិដល់មន្រ្តីបំពេញការងារ ឆ្លើយតបនឹង គោលដៅ និងយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រា ដែលឈានទៅសុក្រឹត្យកម្មបរិស្ថានកិច្ច និងអព្យាក្រឹត្យកាបូន។

ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើង បែបនេះ នៅក្នុងឱកាសអញ្ជើជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពី«ថវិកាសមិទ្ធកម្ម» ដែលត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់បន្ថែមថា ថវិកាសមិទ្ធកម្មនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការផ្សារភ្ជាប់រវាងគោលនយោបាយ និងថវិកា ក្នុងការឆ្លើយតបទៅនឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដើម្បីធានានូវការសម្រេចបាន សមិទ្ធផលចុងក្រោយមួយគួរជាទីពេញចិត្ត។

ជាមួយគ្នានេះ ឯកឧត្តម ឆេង គឹមស៊ុន បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលដែលរៀបចំថ្ងៃនេះ មានគោលបំណង ផ្តល់ចំណេះដឹងបន្ថែមអំពី គោលការណ៍ នីតិវិធី និងវិធីសាស្រ្ត នៃការរៀបចំថវិកាកម្មវិធីឱ្យក្លាយទៅជាថវិកាសមិទ្ធិកម្មដែលក្រសួងបាននឹងកំពុងអនុវត្តសាកល្បងក្នុងឆ្នាំ២០២៣នេះ ស្របតាមក្របខណ្ឌ ពេលវេលានៃការអនុវត្តផែនការសកម្មភាព នៃផែនការយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥។ លើសពីនេះ វគ្គបណ្តុះបណ្តាល នឹងជួយបំពេញនូវចំណុចខ្វះខាតមួយចំនួន រួមទាំងធ្វើបច្ចុប្បន្នភាពចំណេះដឹងបន្ថែមទៀត ជូនដល់មន្ត្រីជំនាញគ្រប់អង្គភាពចំណុះ ឱ្យក្រសួងបរិស្ថាន នឹងការរៀបចំរចនាសម្ព័ន្ធ កម្មវិធី ការកំណត់សូចនាករ ការរៀចំអង្គភាពថវិកា និងការវិភាជថវិកា ឲ្យចំគោលដៅអាទិភាព ដើម្បីបង្កើនគុណភាព នៃការរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ ៕

អត្ថបទដែលជាប់ទាក់ទង