**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល តាមសេចក្តីរាយការណ៍បាន សម្លាប់មនុស្សរាប់សិបនាក់នៅជំរុំជនភៀសខ្លួនក្នុងតំបន់ Gaza

ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស​របស់​ហ្គាហ្សា​បាន​ឲ្យដឹងថា​មនុស្ស​៥០​នាក់​បាន​ស្លាប់​និង​១៥០​នាក់​ទៀត​រង​របួស។ ប៉ុន្តែ​មន្ទីរពេទ្យ​ក្បែរ​នោះ​បាន​បញ្ជាក់ថា ខ្លួន​បាន​ទទួល​អ្នក​ស្លាប់​ចំនួន ៤០០ នាក់ ក្នុង​នោះ​មាន ១២០ នាក់​ស្លាប់។ រូបភាពបានបង្ហាញពីរណ្ដៅធំៗជាច្រើន ដែលហ៊ុំព័ទ្ធដោយអគារបាក់បែក។

យោធា​អ៊ីស្រាអែល​បាន​លើកឡើងថា ការ​វាយ​ប្រហារ​នេះ​បាន​សម្លាប់​មេ​បញ្ជាការ​ជាន់​ខ្ពស់​របស់​ក្រុម​ហាម៉ាស​ម្នាក់ ហើយហេដ្ឋារចនាសម្ព័ន្ធ​ភេរវកម្ម​នៅ​ក្រោម​ដី នៅ​ក្រោម​អគារ​នានា​បាន​បាក់​រលំ​ជាបន្តបន្ទាប់​។

វាបានបន្ថែមថា ភេរវករមួយចំនួនធំ មកពីកងវរសេនាតូច Central Jabalia របស់ក្រុមហាម៉ាស់ ដែលបាននៅជាមួយមេបញ្ជាការនៅពេលនោះ ក៏ត្រូវបានសម្លាប់ផងដែរ។

ទន្ទឹមនឹងនោះ រថក្រោះ និងកងទ័ពអ៊ីស្រាអែល បានបន្តដំណើរឆ្ពោះទៅកាន់តំបន់ដែលមានប្រជាជនច្រើនបំផុតនៅហ្គាហ្សាភាគខាងជើង រួមទាំង Jabalia ផងដែរ។

អ៊ីស្រាអែលបានបញ្ជាក់ថា វាគឺជា ដំណាក់កាលទីពីរ នៃសង្រ្គាមរបស់ខ្លួន ដើម្បីលុបបំបាត់ក្រុមហាម៉ាស ដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដែលមិនធ្លាប់មានពីមុនមក ដោយខ្មាន់កាំភ្លើងពីតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៧ ខែតុលា ដែលក្នុងនោះមនុស្ស ១.៤០០ នាក់ត្រូវបានសម្លាប់ និង ២៤០ នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

ប្រភព៖ BBC

ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង

 

អត្ថបទដែលជាប់ទាក់ទង