**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ឯកឧត្ដម ស្វាយ សំអ៊ាង ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន រួមគ្នាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានជំរុញសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោយត្រូវសហការរួមគ្នា ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងត្រូវចុះពិនិត្យជាក់ស្តែង លើទីតាំងណាដែលសង្ស័យមានបង្កប់លេងល្បែងស៊ីសង ដើម្បីធានាមិនឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងនោះជាដាច់ខាត។

ការថ្លែង ជំរុញដែលបានធ្វើឡើងដោយ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ឯកឧត្ដម ស្វាយ សំអ៊ាង ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពប្រចាំខែតុលា ឆ្នាំ២០២៣ និងលើកទិសដៅភារកិច្ចបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធាន -អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំនៃកងកម្លាំងទាំង ៣ ក្នុងខេត្តស្ទឹងត្រែង ផងដែរ។

អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា បញ្ហាល្បែងស៊ីសងនៅមូលដ្ឋាន នឹងបង្ករឲ្យមានភាពអសន្តិសុខ អសុវត្តិភាព និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ដូចនេះ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការគ្នាចុះតាមដានត្រួតពិនិត្យ និងបង្ក្រាបជាបន្ទាន់ ដើម្បីធានាថាទីតាំងមុខសញ្ញា ដែលប្រព្រឹត្តបទល្មើសល្បែងភ្នាល់មាន់ ល្បែងស៊ីសងអនឡាញ និងល្បែងខុសច្បាប់គ្រប់ប្រភេទ មិនឱ្យកើតមានឡើងសារជាថ្មី ឬលួចលាក់លេងជាថ្មីបន្ថែមទៀត នៅក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្ដមអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ទៀតថា  ដើម្បីសុខសុវត្តិភាពដល់ប្រជាពលរដ្ឋ និងធានាបាននូវសន្តិសុខ សណ្តាប់សាធារណៈបានល្អប្រសើរ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ព្រមទាំងត្រូវបង្កើនកិច្ចសហការគ្នា ក្នុងការអនុវត្តការងារបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសាស្ត្រខេត្តស្ទឹងត្រែង។

ឯកឧត្ដម ស្វាយ សំអ៊ាង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវគោលនយោបាយយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ បាននិងកំពុងពង្រឹងប្រសិទ្ធភាពការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឱ្យបានល្អប្រសើរ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ។ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ឲ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេស ដែលមានចំណូលសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេស ដែលមានចំណូលសេដ្ឋកិច្ចកម្រិតខ្ពស់ យើងត្រូវបង្កើនការអនុវត្តការងារ និងពង្រឹងសន្តិសុខសណ្តាប់សាធារណៈ នៅមូលដ្ឋានឲ្យមានភាពល្អប្រសើរ។

គួបញ្ជាក់ថា យោងតាមរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យឃើញថា កន្លងមកអាជ្ញាធរមូលដ្ឋាន បានអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមរយៈការធ្វើការផ្សព្វផ្សាយគោលនយោបាយបាន ១៧២លើក, បានធ្វើវេទិកាសាធារណៈ ១៣២លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៥ពាន់ ៣៩៧នាក់  និងបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ ០៧នាក់ ស្រី ០៥នាក់ និងវត្ថុតាង ព្រមទាំងកម្លាំងជំនាញបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់លេងល្បែងស៊ីសង ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង