**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច នៅស្រុកសន្ទុក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី និងយោធិននារីក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ ទិត្យ ចាន់ នាយសេនាធិការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងារប្រចាំការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា រយៈពេល២ទៅ៣ថ្ងៃកន្លងមកនេះ ភ្លៀងបានធ្លាក់ជាប់ៗគ្នានៅប៉ែកខាងលើ បានបណ្ដាលឱ្យទឹកហូរបុកយ៉ាងគំហ៊ុកធ្លាក់មកលើតំបន់ដីសម្បទានសង្គមកិច្ច ដែលបងប្អូនអតីតយុទ្ធជនកំពុងរស់នៅ ហើយមួយផ្នែកទៀតដោយសារប្រព័ន្ធលូរំដោះទឹក មានទំហំតូច បណ្ដាលឱ្យទឹកហូរធ្លាក់ទៅតំបន់ខាងក្រោមមិនទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន និងកងកម្លាំងប្រចាំការ នៅលើដីសម្បទានសង្គមកិច្ចនេះ ត្រូវត្រួតពិនិត្យកាយសម្រាម និងវត្ថុផ្សេងៗ តាមប្រពន្ធ័លូរំដោះទឹកនីមួយៗ ដើម្បីឱ្យទឹកហូរបានលឿនឆាប់ស្រកចុះពីក្នុងភូមិឋានរបស់បងប្អូនអតីតយុទ្ធជន។ ចំពោះស្ថានភាពទំហំលូមុខទឹកតូចចង្អៀត ដែលមិនអាចរំដោះទឹកបានទាន់ពេលវេលា និងត្រូវរាយការណ៍ជូនស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធដើម្បីធ្វើការកែលម្អនៅពេលខាងមុខ។

ជាមួយនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវប្រុងប្រយ័ត្ន ណែនាំដល់កូនចៅ ជៀសវាងបណ្ដាលឱ្យគ្រោះថ្នាក់ដោយសារជំនន់ទឹកភ្លៀងនេះ ហើយត្រូវរស់នៅឱ្យមានអនាម័យល្អ ជៀសផុតពីជំងឺដង្កាត់ផ្សេងៗក្នុងពេលជំនន់ទឹកភ្លៀងនេះ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ចំនួន១៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវអង្ករ មីជាតិចំនួន១កេស ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខកំប៉ុងផងដែរ ។

គួរបញ្ជាក់ផងដែរថា អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលីចំនួន១៤១ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារចំនួនមួយហិកតាកន្លះ និងផ្ទះថ្មីមួយខ្នងសម្រាប់រស់នៅកសាងជីវភាពថ្មីនៅក្នុងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង