**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សម្តេចធិបតី សម្តែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើង​នៃជម្លោះ និងអំពើហិង្សានៅក្នុងតំបន់មជ្ឈិមបូព៌ា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើងនៃ ជម្លោះ និងអំពើហិង្សានៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបណ្ដាលឱ្យជនស្លូតត្រង់ជាច្រើនបាត់បង់ជីវិត ក្នុងនោះក៏មានប្រជាពលរដ្ឋខ្មែរមួយរូប ដែលជានិស្សិតសិក្សានៅអ៊ីស្រាអែលផងដែរ។

ការសម្តែងនូវការព្រួយបារម្ភរបស់ប្រមុខដឹកនាំកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ជីស៊ីស៊ី) នៅរាជធានីរីយ៉ាដ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដែលប្រកាសដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២៣ បានរំលេចថា សម្ដេចធិបតី បានបង្ហាញពីជំនឿយ៉ាងមុតមាំថា ប្រទេសសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ មានតួនាទីសមស្របបំផុត ក្នុងការជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់ខ្ពស់បំផុត និងចាប់ផ្ដើមកិច្ចសន្ទនា ក្នុងការឈានទៅ​រក​កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការស្វែង​រកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ។

សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការធានាដល់ការបញ្ជូនជំនួយមនុស្សធម៌ឱ្យបានពេញលេញ និងទាន់ពេលវេលា ទៅដល់​ប្រជាជននៅតំបន់ហ្គាហ្សា និងការធានាសុវត្ថិភាព និងការដោះលែងចំណាប់ខ្មាំងទាំងអស់ឱ្យបានឆាប់បំផុត ស្របតាមច្បាប់មនុស្ស​ធម៌​អន្តរជាតិ។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននិងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ជីស៊ីស៊ី) បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការវិវឌ្ឍថ្មីៗ និងបញ្ជាក់​អំពីសារៈសំខាន់ នៃការរក្សានូវមជ្ឈភាពអាស៊ាន ក្នុងដំណើរវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងកិច្ចសហការលើគំនិតផ្ដួចផ្ដើម​ទាំងឡាយ ដើម្បីគាំទ្រនិងរួមចំណែកដល់សមាហរណកម្មអាស៊ាន និងដំណើរ​ការនៃការកសាងសហគមន៍អាស៊ាន។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំអាស៊ាន និងជីស៊ីស៊ី បានឯកភាពគា្នលើការរៀបចំកិច្ចប្រជុំកំពូលរវាងតំបន់ទាំងពីររៀងរាល់ ២ ឆ្នាំម្ដង និងទន្ទឹងរង់ចាំកា​ររៀបចំ​កិច្ចប្រជុំកំពូលបន្ទាប់នៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង