តុលាការខេត្តបាត់ដំបង សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់នៅឆ្នាំ២០២២ រឿងស្នេហាត្រីកោណ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ជនល្មើស ដែល សមត្ថកិច្ចចម្រុះ នគរបាលខេត្តបាត់ដំបង និងខេត្តបន្ទាយមាន ជ័យ តាមស្រាវជ្រាវ អស់រយៈពេលជាយូរ រហូតឃាត់ខ្លួនបាន និងបាននាំខ្លួនបញ្ជូនទៅ អនុវត្តវិធានការច្បាប់ ត្រូវតុលាការ សម្រេចឃុំខ្លួនហើយ នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ នេះ ពីបទឃាតកម្មគិតទុកជាមុន។
ជនល្មើស ឈ្មោះ វ៉េង ចិត្រា ហៅ ធី ភេទប្រុស មានទីលំនៅ ភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានប្រព្រឹត្តបទល្មើស នៅក្នុងភូមិព្រែកមហាទេព
សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២ បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិកន្តួត សង្កាត់ក្តុលដូន ទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានបន្តថា ក្រោមការណែ នាំ របស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង កម្លាំងជំនាញខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានជំរុញការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតកំណត់មុខសញ្ញា ឃាត់ខ្លួន ជនល្មើសបាន កាលពីថ្ងៃទី ១៧ ខែតុលា ម្សិលមិញនេះ ខណៈជនល្មើសសម្ងំលាក់ខ្លួន តាមគោលដៅខេត្តជាច្រើននិងចុងក្រោយ បានចូលលាក់ខ្លួន ក្នុងក្រុងប៉ោយប៉ែត ក៏ត្រូវកម្លាំងបង្ក្រាបស្ទាក់ឃាត់ ខ្លួនតែម្តង៕
