**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ខ្សែភាពយន្ដហូលីវូដ ២រឿង ដែលគ្រោងនឹងដាក់បញ្ចាំង នៅឆ្នាំ២០២៤ខាងមុខនេះ ត្រូវបានបញ្ចូលក្បាច់គុនល្បុក្កតោ ទៅក្នុងឈុតឆាកប្រយុទ្ធ

ភ្នំពេញ៖ ខ្សែភាពយន្ដហូលីវូដ ២រឿង ដែលគ្រោងនឹងដាក់ បញ្ចាំង នៅឆ្នាំ២០២៤ ខាងមុខនេះ ត្រូវបានបញ្ចូលក្បាច់គុនល្បុក្កតោ ទៅក្នុងឈុតឆាកប្រយុទ្ធ។ រឿងទាំង ២ នោះ គឺរឿង «Power Rangers :Origins» ដែលគ្រោងនឹង ចាក់បញ្ចាំង នៅឆ្នាំ២០២៤ និង រឿង «Black Stone Hands» នឹងរៀបចំថត នៅឆ្នាំ២០២៤។

លោក គីម សំបូរ គឺជាកូនខ្មែរ-អាមេរិក ដែលជាអ្នកធ្វើរឿងនេះ។ លោក គីម សំបូរ កើតនៅឆ្នាំ១៩៩៤ ក្នុងរាជធានីភ្នំពេញ ហើយគាត់ជាកូនទី២ ក្នុងចំណោមបងប្អូនប្រុស ចំនួន ៣នាក់។ នៅខែធ្នូ ឆ្នាំ២០០៦ គាត់បានបន្តការសិក្សា និងស្នាក់នៅ សហរដ្ឋអាមេរិក។ ដោយសារឧបនិស្ស័យ និងទឹកចិត្តស្រលាញ់សិល្បៈក្បាច់គុន ចាប់តាំងឆ្នាំ២០១០ មក គាត់តែងតែឆ្លៀតពេល ក្រៅម៉ោងសិក្សា ដើម្បីចូលហ្វឹកហាត់ ក្បាច់គុន តាមសាលា និងក្លិបគុននានា រួមមាន ក្បាច់គុនល្បុក្កតោ ក្បាច់យ៉ុងឈុន ក្បាច់ថៃជី ក្បាច់ជីតឃុនដូ ក្បាច់គុនកុងហ្វូ៊របស់សាវលីង ប្រដាល់សេរី កីឡាជឺជីតស៊ូ និងក្បាច់គុនចម្រុះ (Mixed Matial Art) ក្នុងឆ្នាំ២០១៨ គឺជាពេលដែល លោក សំបូរ បានជួបនឹងលោកគ្រូ កេនយ៉ា ប្រាជ្ញ ដែលលោក គឺជាគ្រូក្បាច់គុនល្បុក្កតោ ព្រមទាំងជាធនធានមនុស្សដ៏កម្រមួយ បានរស់រានមានជីវិត រួចផុតពីរបបវាលពិឃាត ប៉ុល ពត និងមករស់នៅលើទឹកដី សហរដ្ឋអាមេរិក។

លោកគ្រូ កេនយ៉ា កើតក្នុងឆ្នាំ១៩៦០ ក្នុងទឹកដីខេត្តបាត់ដំបង ហើយក្នុងអំឡុងពេល នៃរបបខ្មែរក្រហម លោកគ្រូ បានរត់ភៀសខ្លួន ទៅជំរុំខាវអ៊ីដាង និងក្រោយមកទៀត លោកទទួលបានសិទ្ធិជ្រកកោន រស់នៅសហរដ្ឋអាមេរិក។

លោក គីម សំបូរ ជាកូនសិស្សមួយរូប ដែលបានទទួលការបង្វឹក និងជំរុញទឹកចិត្ត ពីសំណាក់លោកគ្រូ កេនយ៉ា ផ្ទាល់។ ឆ្លៀតពេលពីការងារដ៏មមាញឹក គាត់តែងខិតខំ ហ្វឹកហាត់ ទាំងយប់ថ្ងៃ និងបណ្តុះមនសិការ ថែរក្សា អភិរក្សសិល្បៈក្បាច់គុនបុរាណខ្មែរ ហើយចាប់តាំងពីឆ្នាំ២០២៣ មក លោក សំបូរ បានបង្ហាត់បង្រៀនក្បាច់គុនល្បុក្កតោ ទៅដល់សិស្សគុនខ្មែរ និងបរទេស ជាងមួយរយនាក់ហើយ ក្នុងនាមជាគ្រូបង្គោល ក្នុងសាលាក្បាច់គុន Premier Martial Arts ដែលជាសាលាក្បាច់គុន មានកេរ្តិ៍ឈ្មោះមួយ នៅសហរដ្ឋអាមេរិក ប្រទេសកាណាដា និងចក្រភពអង់គ្លេស និងមានសាខាជាង ២០០ ទីតាំង។

ក្នុងឆ្នាំ២០២២ លោក Stephen Schwartz ផលិតករភាពយន្ត Power Rangers: Origins និងជាតួអង្គ នីនចា ពណ៌ក្រហម បានមើលឃើញពី ទេពកោសល្យនៃក្បាច់គុន របស់លោក សំបូរ ហើយក៏បានផ្តល់ឱកាស ដល់រូបគាត់ ជួយជ្រោមជ្រែង លើការផលិតភាពយន្ត ក្នុងតួនាទី ជាអ្នករៀបចំឈុតឆាកប្រយុទ្ធ ព្រមទាំងដាក់បញ្ចូលក្បាច់គុនល្បក្កតោ ក្នុងនោះផងដែរ។

លោក សំបូរ តែងតែបង្ហាញពីក្តីសង្ឃឹម និងឆន្ទៈមុះមុត ក្នុងការចូលរួមចំណែក លើកស្ទួយ ថែរក្សា និងផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរ ជាពិសេសសិល្បៈក្បាច់គុន បុរាណខ្មែរ ដែលជាកេរដំណែល បន្សល់ទុកពីបុព្វបុរស បើទោះបីជាគាត់ កំពុងរស់នៅ ឯនាយសមុទ្រក៏ដោយ។

លើសពីនេះទៅទៀត គាត់ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ មិនថា នៅក្នុង និងក្រៅប្រទេស មេត្តារួបរួមសាមគ្គីគ្នា បញ្ចេញទេពកោសល្យ ដែលខ្លួនមាន ផ្សព្វផ្សាយ និងគាំទ្រលើកទឹកចិត្ត ដល់សមិទ្ធផល និងស្នាដៃទាំងឡាយណា ដែលផ្សារ ភ្ជាប់នឹងការលើកស្ទួយ ថែរក្សា និងអភិវឌ្ឍន៍ មរតកវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ កុំឱ្យបាត់បង់។

ប្រសិនបើគ្មានការប្រែប្រួលទេ រឿង Power Rangers Origins នឹងចាក់ បញ្ចាំង នៅឆ្នាំ២០២៤ ខាងមុខនេះ។ បន្ថែមពីនេះទៅទៀត លោក សំបូរ ក៏ត្រូវបាន ជ្រើសរើសជាតួអង្គសំដែង ក្នុងខ្សែភាពយន្តហូលីវូដ មួយរឿងទៀត គឺ «Black Stone Hands» ដែលនឹងរៀបចំថត នៅឆ្នាំ២០២៤ ខាងមុខ។ រឿង «Black Stone Hands» ជាជាភាពយន្តកម្រិតស្តង់ដារហូលីវូដមួយ ដែលសាច់រឿង រៀប រាប់ពីដំណើរជីវិតរបស់ លោកគ្រូ កេនយ៉ា ប្រាជ្ញ, រឿងរ៉ាវនៃសង្គ្រាមនៅកម្ពុជា និងជីវិតផ្សារភ្ជាប់ ជាមួយក្បាច់គុនល្បុក្កតោ របស់លោកគ្រូ កេនយ៉ា ៕

អត្ថបទដែលជាប់ទាក់ទង