**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

អគ្គនាយកដ្ឋានរដ្ឋបាល រៀបចំកិច្ចប្រជុំសំណេះសំណាល ជាមួយមន្ត្រីរាជការ នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

ភ្នំពេញ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការ ក្រោមចំណុះនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីក្រោមឱវាទជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ និងមន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ យកអស់កម្លាំងកាយចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមក។

ឯកឧត្តអគ្គនាយក មានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើននូវភាពស្និតស្នាល រវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីទាំងអស់ ព្រមទាំងស្វែងយល់ឱ្យបានស៊ីជម្រៅនៃក្របខណ្ឌនីមួយៗក្នុ និងដើម្បីពិនិត្យលើបញ្ហាប្រឈម សំណើ សំណូម និងការលើកទិសដៅការងារបន្តទៀត ដែលជាការរួមចំណែក ក្នុងការងារអនុវត្តគោលដៅយុទ្ធសាស្ត្រ កំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការ និង កំណែទម្រង់បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

នាឱកាសនោះដែរ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ នៃ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបនូវសមិទ្ធផល ដែលនាយកដ្ឋានសម្រេចបានក្នុងរយៈពេលជាង ៩ខែ នៃឆ្នាំ២០២៣។ លោកប្រធាននាយកដ្ឋាន បានលើកឡើងអំពីការរៀបចំរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច ការងារគម្រោងមូលនិធី ក្រុង ស្រុក ឃុំ សង្កាត់ វឌ្ឍនភាព និងការអនុវត្តគម្រោង មូលនិធិក្រុងស្រុកនៅឆ្នាំ២០២៣ ព្រមទាំងការដោះស្រាយរាល់បណ្តឹង ព្រមទាំងការចុះតាមដានការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងនោះ លោក លី យ៉ាសាក់ ក៏បានលើកឡើងនូវទិសដៅការងារបន្ត ដោយនាយកដ្ឋានបានរៀបចំយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០២៣-២០២៨) ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវ ក្នុងការអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានោះ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នឹងបន្តពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់មន្ត្រីរបស់នាយកដ្ឋានក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពស្របតាមកំណែទម្រង់វិម្ឈការ និងវិសហម្ឈការ ព្រមទាំងគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល។

ក្រោយបានស្តាប់របាយការណ៍សង្ខេបហើយនោះ ឯកឧត្តម សួស ប្រាថ្នា បានសម្តែងនូវការកោតសសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម រហូតទទួលបានលទ្ធផលខាងលើ ។

ឯកឧត្តម អគ្គនាយក មានប្រសាសាន៍បន្តថា នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នេះ ជានាយកដ្ឋានស្នូល របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលទទួលខុសត្រូវ លើការងារគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានសមស្រប តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ និងគោលនយោបាយកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល។

ក្នុងនោះ ឯកឧត្តម អគ្គនាយក ក៏បានបង្ហាញក្ដីសង្ឃឹម និងការជឿជាក់យ៉ាងមុតមាំថា ទាំងថ្នាក់ដឹកនាំ និងមន្ត្រីចំណុះនាយកដ្ឋាន នៅតែបន្តកិច្ចខិតខំទាំងអស់គ្នា រួមគ្នាគិត រួមធ្វើ និងរួមគ្នាទទួលខុសត្រូវ ព្រមទាំងការរិះរកមធ្យោបាយ និងវិធីសាស្ត្រថ្មី ដើម្បីសម្រេចបានស្នាដៃថ្មីបន្តទៀត និងកសាងនូវសមិទ្ធផលការងារស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង