**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**បទវិភាគ៖ប្រទេសចិនដែលប្រកបដោយភាពនឹងនរនឹងផ្តល់ជា“ទីបង្អែកដ៏រឹងមាំ”ដល់ការអភិវឌ្ឍសហគ្រាសបរទេសនៅប្រទេសចិន**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ហោ សុភាព ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ**សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ**សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ**សម្តេចធិបតី អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត**សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត

សិស្សានុសិស្សលោកគ្រូអ្នកគ្រូសាលាបឋមសិក្សាទន្សោងនៅស្រុកសៀមបូកខេត្តស្ទឹងត្រែងសំណូមពរដល់ស្ថាប័នពាក់ព័ន្ធជួយសាងសង់អគារសិក្សា វិទ្យុជាតិកម្ពុជា៖ លោកគឹមហឿន

ស្ទឹងត្រែង៖ សិស្សានុសិស្សលោកគ្រូអ្នកគ្រូសាលាបឋមសិក្សាទន្សោងក្នុងស្រុកសៀមបូក  ខេត្តស្ទឹងត្រែងបានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធជួយសាងសង់អគារសិក្សាមួយខ្នងដើម្បីសម្រួលដល់ការរៀននិងបង្រៀនខណៈបច្ចុប្បន្ននេះសិស្សកំពុងតែរៀននៅក្នុងរោងដោល និងនៅតាមផ្ទះ ដែលជួបបញ្ហាប្រឈមផ្សេងៗនៅក្នុងរដូវវស្សាភ្លៀងធ្លាក់។
ក្នុងសកម្មភាពរៀននិងបង្រៀនកុមារថ្នាក់ទី  ៤ ទី៥និងទី៦ នៅភូមិទន្សោង ឃុំសៀមបូក ស្រុកសៀមបូក  ខេត្តស្ទឹងត្រែងកាលពីដើមសប្តាហ៍នេះ លោកគ្រូជៀមវណ្ណៈ តំណាងឱ្យជនជាតិដើមភាគតិចគួយបានរៀបរាប់ថា៖នៅពេលមានភ្លៀងម្ដងៗសិស្សអង្គុយរៀនមិនបានទេ  ព្រោះខ្យល់ទឹកភ្លៀងសាចចូល ហើយខែប្រាំងក្តីកូនសិស្សមករៀនត្រូវដោះអាវចេញក៏មានដែរ។
លោកបន្តថា៖នៅសាលាបឋមសិក្សាទន្សោងនេះមានអគារមួយខ្នងបីបន្ទប់សម្រាប់បង្រៀនថ្នាក់ទី១ទី២និងទី៣ចំណែកទី៤ទី៥ខ្ចីផ្ទះប្រជាពលរដ្ឋបង្រៀន  ហើយថ្នាក់ទី៦បង្រៀននៅក្នុងរោងដោលជាបណ្តោះអាសន្ន១០ឆ្នាំមកហើយ។
លោកសៅសេង នាយកសាលាបបឋមសិក្សាភូមិទន្សោងបានទទួលស្គាល់ថា៖នេះជាការតស៊ូទ្រាំនឹងភាពលំបាក  ព្រោះតែចង់ឱ្យកូនចៅប្រជាពលរដ្ឋមានចំណេះដឹងដូចគេឯង ហើយភាពលំបាកនេះក៏ជាបញ្ហាប្រឈមធ្វើឱ្យកុមារមួយចំនួនបានបោះបង់ចោលការសិក្សាផងដែរ។
លោកបន្តថា៖ចំណែកការស្នើសុំសាលារៀននេះលោកនិងមាតាបិតាសិស្សបានសុំទៅអង្គការភ្លែនអន្តរជាតិកម្ពុជាប្រចាំខេត្តស្ទឹងត្រែង  និងធ្វើរបាយការណ៍ស្នើសុំទៅការិយាល័យអប់រំស្រុករួចហើយតែមិនទទួលបានព័ត៌មានអ្វីត្រឡប់មកវិញទេ  ។
លោកប៉ាវបូណា ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកសៀមបូកបានបញ្ជាក់ថា៖តម្រូវការនេះពិតជាទាមទារឱ្យមានការជួយធ្វើការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធព្រោះជាតំបន់ទីជនបទស្ថិតនៅឆ្ងាយដាច់ស្រយាល ផ្លូវក៏លំបាកទៅមកថែមទៀត។
លោកបន្តថា៖ចំណែកការស្នើសុំសាលារៀននោះលោកបានស្នើសុំទៅមន្ទីរអប់រំយុវជននិងកីឡាខេត្តរួចហើយដែរ ប៉ុន្តែមិនទាន់មានដំណឹងយ៉ាងណានោះទេ   ហើយលោកនឹងតាមដានសួរនាំទៅមន្ទីរបន្តទៀត។
សូមបញ្ជាក់ថា៖ការបង្រៀននិងរៀននៅក្នុងរោងដោលនេះ  ជាករណីប្រឈមទៅនឹងគ្រោះថ្នាក់ផង នៅរដូវវស្សាពេលមានព្យុះភ្លៀង ហើយត្រូវខកខានរៀនសូត្រ នឹងអាចធ្វើឱ្យកុមារបោះបង់ការសិក្សាមានការកើនឡើង៕

អត្ថបទដែលជាប់ទាក់ទង