ក្រុមភ្នាក់ងារទេសចរណ៍ និងក្រុមការងារ TSC ប្រចាំការនៅប្រាសាទតាព្រហ្ម រៀបចំកម្រាលថ្មបេតុងបណ្ដោះអាសន្ន សម្រាប់ភ្ញៀវចូលទស្សនាប្រាសាទ

ភ្នំពេញ៖ ដោយសាររដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យស្ថានភាពដីជ្រាយ មានភក់ជ្រាំជាច្រើន នាបរិវេណផ្លូវចូលទស្សនាប្រាសាទនោះ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមភ្នាក់ងារទេសចរណ៍ និងក្រុមការងារ TSC ប្រចាំការនៅប្រាសាទតាព្រហ្ម បានធ្វើការរៀបកម្រាលថ្មបេតុងបណ្ដោះអាសន្ន លើផ្លូវទស្សនានៅចំនុចបណ្ណាល័យខាងត្បូង ដើម្បីសម្រួលការទស្សនារបស់ភ្ញៀវមានភាពងាយស្រួលនារដូវវស្សា៕
