មន្ត្រីជាន់ខ្ពស់៣រូប ជួបពិភាក្សាគ្នាជុំវិញបញ្ហាឆ្លើយតប និងស្តារឡើងវិញលើផលប៉ះពាល់ដោយសារទឹកជំនន់

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់៣រូប ដែលក្នុងនោះរួមមាន ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តពោធិ៍សាត់ បានជួបពិភាក្សាគ្នាជុំវិញបញ្ហាឆ្លើយតប និងស្តារឡើងវិញលើផលប៉ះពាល់ដោយសារទឹកជំនន់ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។
