**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ទោះបីទិន្នផលទទួលបានមិនដូចឆ្នាំមុន ក៏ប្រជាកសិករ ក្នុងឃុំចំណោម ស្រុកមង្គលបូរី សប្បាយចិត្ត ដោយឆ្នាំនេះស្រូវលក់បានតម្លៃខ្ពស់

ភ្នំពេញ៖ បើទោះបីជាឆ្នាំទទួលបានទិន្នផល មិនដូចឆ្នាំកន្លងទៅក៏ដោយ ប្រជាកសិករនៅក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបង្ហាញពីក្តីរីករាយចំពោះស្រូវនៅឆ្នាំនេះ ទទួលបានតម្លៃល្អប្រសើរ ជាបណ្តាឆ្នាំមុនៗ ចំពោះតម្លៃទទួលយកបាន ថ្លៃលើសការរំពឹងទុក ។ អុំប្រុសម្នាក់ជាប្រជាកសិករដែលរស់នៅក្នុងឃុំចំណោម បានប្រាប់ឱ្យដឹងថា៖ ឆ្នាំនេះគាត់ធ្វើស្រែចំនួន៧ហិកតា ប្រភេទស្រូវសែនក្រអូប ដោយឆ្នាំនេះទទួលបានទិន្នផលក្នុងហិកតាប្រហែល៣,៥តោនប៉ុណ្ណោះ ដោយសារកាលពីដើមដៃខ្វះខាតទឹក។ ការប្រមូលផលនេះគឺជាលើកទី៣ហើយ កាលពីលើកទី១ លក់ក្នុងមួយតោនបាន ១ម៉ឺន៦០បាត(ប្រាក់ថៃ) ហើយលើកទី២នេះលក់បានក្នុងមួយតោន១ម៉ឺនបាត(ប្រាក់ថៃ) និងលើកទី៣នេះ បានមួយតោន ១ម៉ឺន១០០បាត(ប្រាក់ថៃ) ។ ដោយឡែកកសិករមួយរូបទៀតប្អូនស្រី ចាន់ គឿន បានក៏បានប្រាប់ស្រដៀងគ្នានោះ ប្អូនស្រីសប្បាយរីករាយ ដោយសារងតែតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ ជាងឆ្នាំមុនបើទោះទិន្នផលស្រូវទាបជាងឆ្នាំមុនក៏ដោយ ។ ជាមួយគ្នានោះដែរ លោក លី វណ្ណា ដែលជាឈ្មួញទិញស្រូវនៅក្នុងឃុំចំណោម បានប្រាប់ឱ្យដឹងដែលថា៖ ការប្រមូលទិញស្រូវប្រភេទសែនក្រអូបចាប់ពីតម្លៃ១០បាតទៅ១០,២បាត(ក្នុងមួយគីឡូក្រាម) ក្រៅពីនេះលោកក៏បានប្រមូលទិញប្រភេទស្រូវស្រងែ តម្លៃចន្លោះពី៩៧បាត/មួយគីឡូក្រាម (ស្មើនឹង៩៧០០បាត/មួយតោន) ទៅ៩៨បាត/មួយគីឡូក្រាម(ស្មើរនឹង៩៨០០បាត/មួយតោន) និងប្រភេទស្រូវ៥១-៥៤ ទិញក្នុងតម្លៃ៩៧បាត(ស្មើរនឹង៩៧០០បាត/មួយតោន)។ បើតាមការបញ្ជាក់ពីលោក ឃុន ឃួន អាជ្ញាធរភូមិ បានប្រាប់ឱ្យដឹងថា៖ កសិករដែលបានធ្វើស្រែប្រាំងនៅភូមិចំណោមខាងកើត ឃុំចំណោម មានចំនួន៩៧៥ហិកតា ដោយឡែកទូទាំងឃុំចំណោមការងារប្រមូលផលស្រូវរបស់បងប្អូនកសិករប្រមាណជាង៦០ទៅ៦៥%ហើយ ភាគច្រើនកសិករនៅក្នុងឃុំចំណោយ និយមប្រើប្រាស់ពូជ៥៤ និងសែនក្រអូប ហើយទិន្នផលឆ្នាំនេះចន្លោះពី៣,៥ ទៅ៤តោនក្នុងមួយហិកតា ។ ជាមួយនោះដែរ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា៖ សម្រាប់ឆ្នាំនេះសង្កេតឃើញថា តម្លៃស្រូវមានភាពល្អប្រើល្អ មានតម្លៃខ្ពស់ជាងឆ្នាំមុន។ ហើយលោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា មានបងប្អូនមួយចំនួនដែលលក់មិនបានតម្លៃខ្ពស់ដោយសារតែស្រូវរបស់ពួកគាត់មិនសូវល្អ ពោលគឺពួកគាត់ប្រមូលផលស្រូវ ទាំងដែលស្រូវមិនសូវទុំល្អ ដែលជាហេតុធ្វើឱ្យឈ្មួញទិញក្នុងតម្លៃទាប។ តែចំពោះប្រភេទស្រូវល្អគឺទទួលបានតម្លៃខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង