**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ប្រធានគណៈកម្មាធិការជាតិអូឡាពិកកម្ពុជាបានកោតសរសើរយ៉ាងខ្លាំង ចំពោះការរៀបចំកីឡាអាស៊ី លើកទី១៩ ក្រុងហាងចូវ ដែលយកចិត្តទុកដាក់ខ្លាំងលើបរិស្ថានបៃតង

ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាពិកកម្ពុជាបានកោតសរសើរយ៉ាងខ្លាំង លើការរៀបចំកីឡាអាស៊ី លើកទី១៩ ក្រុងហាងចូវ សាធារណរដ្ឋប្រជាមានិតចិន ដែលគិតគូរលើបរិស្ថានខ្ពស់ ហើយឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់គណៈកម្មការអូឡាពិកអន្តរជាតិ។
ឯកឧត្តម ថោង ខុន បានថ្លែងនូវការកោតសរសើរបែបនេះ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជូនដល់វិទ្យុមិត្តភាពកម្ពុជា-ចិន នាឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូកីឡារបស់កម្ពុជាទៅចូលរួម កីឡាអាស៊ី លើកទី១៩ នៅក្នុងក្រុងហាងចូវ។
ឆ្លើយតបនឹងសំណួររបស់លោកស្រី ឈីឈី អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជា-ចិន អំពីចំណាប់អារម្មណ៍ចំពោះទីក្រុងហាងចូវ ដែលជាម្ចាស់ផ្ទះរៀបចំការប្រកូតកីឡាអាស៊ី លើកទី១៩ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា៖
«លើកនេះ ខ្ញុំមកហាងចូវ គឺប្លែក ប្លែកមែនទែន គឺជាទីក្រុងមួយ ដែលខ្ញុំគិតថា ជាទីក្រុងស្អាត ទីក្រុងបៃតង ហើយសូមកោតសរសើរដល់កម្មការរៀបចំកីឡា Asian Games
លើកទី១៩នេះ គឺធ្វើបានល្អណាស់ ខ្ញុំគិតថា នេះគឺជាការឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់គណៈកម្មការអូឡាពិកអន្តរជាតិដែលចង់បានការរៀបចំព្រឹត្តការណ៍កីឡា ឲ្យមានលក្ខណៈបរិស្ថាន គឺល្អមែនទែន ខ្ញុំមើលទៅគឺ កន្លែងណាក៏ស្អាត កន្លែងណា ក៏បៃតង Green Sport and Clean»។

ឯកឧត្តម ថោង ខុន ក៏បានមានប្រសាសន៍ដែរថា ប្រតិភូកីឡាកម្ពុជា ដែលទៅចូលរួមកីឡាអាស៊ី លើកទី១៩ ក្រុងហាងចូវ គឺមានសរុបទាំងអស់ ចំនួន១៧៩នាក់ ក្នុងនោះដែរ មានថ្នាក់ដឹកនាំ ចំនួន៤រូប កីឡាករ ១១៤នាក់ ព្រមទាំងមន្ត្រីជំនាញ គ្រូបង្វិក ៦៥នាក់ផ្សេងទៀត។ ឯកឧត្តមបានបន្ថែមទៀតថា កីឡាករកម្ពុជាទាំង១១៤នាក់ មកចូលរួមប្រកួតលើ ១៧ប្រភេទកីឡា ក្នុងចំណោម ៤០ប្រភេទកីឡានៃព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី១៩ ហើយក្នុងចំណោម ១៧ប្រភេទកីឡា គឺមានប្រភេទកីឡាអូឡាំពិក ចំនួន១២ និង ៥ទៀត ជាប្រភេទកីឡា មិនមែនអូឡាពិក។
ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ឯកឧត្តម ថោង ខុន ក៏បានលើកឡើងពីជោគជ័យ ថ្មីៗនេះ នៃការរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ជាមួយនឹងការជួយជ្រោមជ្រែងខ្លាំងពីភាគីចិន ជាពិសេស ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់ចិនជូនកម្ពុជា។
ឯកឧត្តម ថោង ខុន៖ «កិច្ចសហការដ៏ល្អរវាងចិននិងកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការដែលមានប្រវត្ថិប្រពៃណីដ៏យូរលង់ កិច្ចសហប្រតិបត្តិការរស់យើងពីគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែលថែប ហើយឥលូវ កិច្ចសហប្រតិបត្តិការត្បូងពេជ្រទៀត យ៉ាងណាមិញ នៅក្នុង ស៊ីហ្គេមនេះ មិនអាចកាត់ផ្តាច់បាន មិនអាចមើលរំលងបានពីការជួយឧបត្ថម្ភរបស់មិត្តចិនទេ លោកប្រធានាធិបតី Xi Jinping បាន ជួយនូវជំនួយឥតសំណងមួយ ក្នុងការជួយការកសាងនូវ វិមានកីឡាមរតកតេជោ អស្ចារ្យណាស់ ជាសម្បត្តិមហាសាលមួយ ហើយជាចំណងដៃរបស់លោកប្រធានាធិបតី Xi Jinping ចំពោះសម្តេចតេជោ ហ៊ុន សែន ជាចំណងដៃរបស់ប្រជាជនចិន ចំពោះប្រជាជនកម្ពុជា»
ការប្រកួតកីឡាអាស៊ី នៅក្រុងហាងចូវលើកនេះ បានបន្ថែមវិញ្ញាសាចំនួនពីរ គឺកីឡាអេឡិចត្រូនិក និង Breakdancing។ ក្នុងនាមសមាជិកគណៈកម្មការអូឡាពិកអន្តរជាតិ ឯកឧត្តម ថោង ខុន បានបង្ហាញពីការគំាទ្រពេញទំហឹងចំពោះការបន្ថែមវិញ្ញាសាទាំងនេះ។
ឯកឧត្តម ថោង ខុន ៖ «នេះគឺជាយុទ្ធសាស្ត្ររបស់គណៈកម្មការអូឡាពិកអន្តរជាតិ ដែលបានដាក់កីឡាពីរនេះរួចហើយ គឺកីឡា Breakdancing និងកីឡាអេឡិចត្រូនិក។ Breakdancing នេះ ស្របទៅនឹងយុគសម័យទំនើបនៃយុវជន និងយុវវ័យ ព្រោះនេះគឺទាំងកម្លាំងកាយ កម្លាំងបញ្ញា ការវ័យឆ្លាត គឺត្រឹមត្រូវ ក្នុងនាមសមាជិកអូឡាពិក គាំទ្រហើយគិតថា មានសារៈសំខាន់ណាស់ សម្រាប់កីឡាអាស៊ីរបស់យើង»៕

អត្ថបទដែលជាប់ទាក់ទង