**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

គណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចធិបតី បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត

ភ្នំពេញ៖ ក្នុងសារលិខិតថ្លៃងក្នុងឱកាស«ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានឹងបន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ពាក្យស្លោក«អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ការបន្តតម្កល់គុណតម្លៃ«សន្តិភាព»ជាអាទិភាពខ្ពស់បំផុតមានន័យស្មើនឹងការផ្តល់តម្លៃខ្ពស់បំផុតដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ គឺ«សិទ្ធិរស់រានមានជីវិត»។

បើក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលរបស់កម្ពុជា យើងគ្រប់គ្នានឹងបានយល់ច្បាស់អំពីតម្លៃសន្តិភាព។ ពិតណាស់ថា សម្រាប់ប្រទេសមួយដែលហែកហួរដោយភ្លើងសង្គ្រាម រហូតរអិលធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដែលកាប់សម្លាប់ជីវិតមនុស្សគ្មានត្រាប្រណី និងបំផ្លាញខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធសង្គម សេចក្តីត្រូវការដំបូងបំផុតគឺការរស់រានមានជីវិត។

ដោយគ្មានអ្នកអើពើក្នុងការជួយសង្គ្រោះខ្មែរចេញពីសេចក្តីស្លាប់ មានតែឥស្សរជនគណបក្សប្រជាជនកម្ពុជាទេក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់ម្នាក់ដែលបានចេញមុខតតាំងដណ្តើមជីវិតខ្មែរចេញពីចង្កូមមជ្ជុរាជ។

នោះហើយជាបេសកកម្មពិតប្រាកដដើម្បីសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរដោយយកជីវិតធ្វើដើមទុន។

បន្ទាប់ពីការសង្គ្រោះជីវិត កិច្ចការបន្ទាប់គឺការបង្កលក្ខណៈឲ្យប្រជាពលរដ្ឋមានចំណីអាហារបំពេញក្រពះ មានសម្លៀកបំពាក់បិទបាំងកាយ និងមានផ្ទះសម្បែងជ្រកកោន។ ដៃម្ខាងការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលវិញ ដៃម្ខាងស្វែងរកសន្តិភាពរហូតសម្រេចបាននៅឆ្នាំ ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ។

សន្តិភាពនេះហើយដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។ ជាក់ស្តែង ពេលចេញពីរបបខ្មែរក្រហម រូបថតដែលសម្គាល់ប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរគឺ អំពើកាប់សម្លាប់ ភាពក្រីក្រតោកយ៉ាក ពលរដ្ឋខ្មែរដែលស្គមកំព្រឹង ស្បែកដណ្តប់ឆ្អឹង សក់កន្ទ្រឿង អ្នកខ្លះមានតែខោគ្មានអាវ គ្មានស្បែកជើង ឈរបន្តកន្ទុយគ្នាចាំទទួលអំណោយស្បៀងអាហារ។ ប៉ុន្តែ បច្ចុប្បន្ន រូបភាពទាំងនេះក្លាយជាអតីតកាលទៅហើយ។

ប្រជាពលរដ្ឋខ្មែរសម័យនេះមានភាពស៊ីវីឡាយមិនខុសពីពលរដ្ឋប្រទេសជិតខាងក្នុងតំបន់និងក្នុងពិភពលោកឡើយ។ រាជធានីភ្នំពេញក៏មិនចាញ់បាងកក ហុងកុង ឬសាំងហ្គាពួរ ប៉ុន្មានដែរ។ បើគ្មានសន្តិភាព អ្វីៗទាំងអស់នេះក៏មិនអាចកើតមានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង