ដំណឹងល្អ! ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាមានឈ្មោះថា “អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាRNK ” ដែលក្រុមចោរបច្ចេកវិទ្យាព័ត៌មានលួចយកទៅគ្រប់គ្រងកាលពីថ្ងៃមិញនេះ ឥឡូវនេះក្រុមការងារបច្ចេកវិទ្យាយកបានមកវិញហើយ

ភ្នំពេញ៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាមានឈ្មោះថា “អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា NRK” ដែលក្រុមចោរបច្ចេកវិទ្យាព័ត៌មានលួចយកទៅគ្រប់គ្រងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឥឡូវត្រូវបានក្រុមការងារបច្ចេកវិទ្យាយកបានត្រឡប់មកវិញហើយ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមការងារបច្ចេកវិទ្យាដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនិងបញ្ញាដើម្បីយកទំព័រហ្វេសប៊ុកនេះមកគ្រប់គ្រងវិញដើម្បីបម្រើឱ្យការងារផ្សព្វផ្សាយព័ត៌មានពីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាជូនប្រជាពលរដ្ឋខ្មែរ ៕
