**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

មន្ត្រីខណ្ឌរដ្ឋបាលជលផល ព្រមានដល់អ្នករកស៊ីត្រីនៅ​ភូមិសាស្ត្រអភិរក្សសត្វផ្សោត ត្រូវប្រគល់ឧបករណ៍ឆក់ ហើយបញ្ឈប់សកម្មភាព បើមិនចង់ប្រឈមមុខនឹងផ្លូវច្បាប់

ភ្នំពេញ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានព្រមានទៅដល់ក្រុមអ្នករកស៊ីត្រីនៅ​ភូមិសាស្ត្រអភិរក្សសត្វផ្សោតថា ពួកគេនឹងត្រូវបញ្ជូនឈ្មោះទៅកាន់សាលាដំបូងខេត្តចាត់​វិធាន​ការច្បាប់ប្រសិនបើមិនព្រមប្រគល់ឧបករណ៍ឆក់ ហើយបញ្ឈប់សកម្មភាពរបស់ពួក​គេ​ទេ​នោះ។

ការប្រើឧបករណ៍ឆក់ ត្រូវបានអះអាងថាជាហេតុបង្កការគំរាមកំហែងដ៏ធំមួយសម្រាប់ជីវិត​សត្វផ្សោត រួមទាំងធនធានជលផលនៅតាមដងទន្លេមេគង្គ។ ដើម្បីថែរក្សាសត្វផ្សោតដែល​ជាសត្វកម្រលើពិភពលោក ក៏ដូចជាការពារធនធានជលផលក្នុងភូមិសាស្ត្រខេត្តក្រចេះ​នោះ ខណ្ឌរដ្ឋបាលជលផលទាំងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានប្រឹងប្រែងធ្វើសកម្ម​ភាពយ៉ាងសស្រាក់សស្រាំទប់ស្កាត់បទល្មើសនេសាទនានា រួមមានការរាយមួងក្រឡាធំ និងសន្ទូចននង ជាពិសេសការប្រើឧបករណ៍ឆកន់នេះ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានលើកឡើងថា ការបង្ក្រាបបទ​ល្មើស​ឆកជារឿងលំបាកមួយ។ ផលលំបាកនោះ គឺភូមិសាស្ត្រស្មុគស្មាញដងទន្លេធំ ជា​ពិ​សេស​មធ្យោបាយរបស់ក្រុមឆក់នេះ ទូកកាណូតមានល្បឿនលឿន ជាហេតុនាំឱ្យក្រុម​ឆ្មាំ​លំ​បាកនឹងការដេញចាប់ពួកគេ។

ឈរលើមូលហេតុលំបាកក្នុងការបង្ក្រាប និងផ្តល់ឱកាសឱ្យជនប្រព្រឹត្តល្មើសកែខ្លួននោះ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានជ្រើសយកយន្តការអប់រំ និងលួបលោមឱ្យមុខសញ្ញា រកស៊ីឆក់ត្រីសហការប្រគល់ឧបករណ៍ឆក់ និងបញ្ឈប់សកម្មភាពល្មើសច្បាប់របស់ពួកគេ។

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ បាន​សហការ​ជា​មួយ​មន្ត្រីអធិការដ្ឋាន​រដ្ឋ​បាលជលផលមេគង្គ នគរបាលការិយាល័យប្រឆាំង​បទ​ល្មើស នៃស្នងការដ្ឋាននគរបាល​ខេត្ត​ក្រចេះ ក្រុមប្រឹក្សាឃុំ និងនគរបាលប៉ុស្តិ៍រដ្ឋបាលសំបូរ ស្រុកសំបូរ អញ្ជើញមុខសញ្ញា​នេសាទ​ដោយឧបករណ៍ឆក់ត្រីចំនួន១៧នាក់ នៅភូមិចារ​ថ្នោល ភូមិស្រែខឿន និងភូមិសំរោង ឃុំសំបូរ ដើម្បីណែនាំអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់​ការធ្វើនេសាទខុស​ច្បាប់​ដោយ​ប្រើប្រាស់ឧបករណ៍នេសាទឆក់ត្រី ហើយត្រូវប្រគល់​វត្ថុតាង​ទាំង​អស់ឱ្យសមត្ថកិច្ច និងអាជ្ញាធរ។

ជាលទ្ធផលក្នុងចំណោមមុខសញ្ញាដែលនគរបាលប៉ុស្តិ៍រដ្ឋបាល​អញ្ជើញ​មក ១៧នាក់ គឺមាន​អ្នកមកចូលរួមទទួលការណែនាំតែ៧នាក់ប៉ុណ្ណោះ និងបានប្រគល់​អាំងវែកទ័រ​ឆក់ត្រីឱ្យ​មក​សមត្ថកិច្ច បានចំនួន៣គ្រឿង (ប្រភេទឆក់ស្រូប១គ្រឿង និងប្រភេទឆក់​ក្តៅ​២គ្រឿង)។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផល​សហការជាមួយអធិការដ្ឋាន​រដ្ឋ​បាល​ជលផលមេគង្គ ដឹកនាំដោយលោក ភួង ទីណា មន្ត្រីនគរបាល​នៃស្នងការ​ដ្នាន​នគរ​បាល​ខេត្តក្រចេះ និងនគរបាលប៉ុស្តិ៍រដ្ឋបាលសំបូរ បន្តកោះហៅជនសង្ស័យជាមុខ​សញ្ញាឆក់​ត្រី​ចំនួន៩នាក់ រស់នៅភូមិចារថ្នោល និងភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ ដែលមិនបាន​ចូល​ខ្លួនតាមកោះហៅលើកទី១ ឱ្យសមត្ថកិច្ច​ជំនាញណែនាំ អប់រំ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការ​នេសាទ​ដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី ហើយត្រូវយកឧបករណ៍នេសាទ​ខុសច្បាប់ទាំង​អស់​​មកប្រគល់ឱ្យសមត្ថកិច្ច។

ជាលទ្ធផល មុខសញ្ញា៩នាក់ បានចូលមកតាមការកោះហៅចំនួន៦នាក់ និងប្រគល់អាំង​វែកទ័រ​ឆក់ត្រីបានចំនួន៣គ្រឿង (ប្រភេទឆក់ស្រូប២គ្រឿង និងឆក់ក្តៅ១គ្រឿង)។ចំពោះអ្នកមិនព្រមចូលខ្លួនតាមការកោះពីរលើកកន្លងទៅនោះ សមត្ថកិច្ចជំនាញនឹង​ចេញ​លិខិត​កោះឱ្យចូលខ្លួនជាលើកទី៣។ ប្រសិនបើមិនព្រមចូលខ្លួនទៀត មន្ត្រីជំនាញជលផល​នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងដើម្បីចាត់ការតាមច្បាប់ស្តីពីជលផល។

លោក ម៉ុក ពន្លក «ទៅថ្ងៃមុខបើពួកគាត់នៅតែគេចវេសមិនព្រមចូលខ្លួន មិនស្តាប់ការ​ណែ​នាំ​ធ្វើកិច្ច​សន្យា​ប្រគល់​វត្ថុតាងមកយើងទេនោះ យើងនឹងសុំគោលការណ៍ពីព្រះរាជអាជ្ញា ដោយយោងលើ​ព័ត៌​មាន​​អាជ្ញាធរពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់​តុលាការ»​។

ប្រជាពលរដ្ឋបានសម្តែងការសាទរចំពោះចំណាត់ការរបស់មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ។ ពួកគេយល់ថា ការប្រឹងប្រែងបញ្ឈប់បទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ នឹងចូលរួមចំណែកខ្ពស់កាត់បន្ថយការគំរាមកំហែងដល់ជីវិតសត្វផ្សោត និងធនធានជល​ផលទន្លេមេគង្គ៕

អត្ថបទដែលជាប់ទាក់ទង