លោកគ្រូ ក្រាក់ សម្ផស្ស៖ ទោះបច្ចុប្បន្នក្លឹបមានការខ្វះខាត តែនៅស៊ូបន្តទៅមុខទៀត ដើម្បីកូនសិស្ស និងគុនខ្មែរ

ភ្នំពេញ៖ ជាអតីតកីឡាករប្រដាល់ដ៏ល្បីល្បាញប្រចាំភាគពាយ័ព្យប្រទេសដែលមានរហ័សនាមថា រន្ទះជើងស្មងដែក សម្រែកទាព្រលឹង លោកគ្រូ ក្រាក់ សម្ផស្ស បានលើកឡើងថា ទោះបីបច្ចុប្បន្នក្លឹបមានការខ្វះខាត តែនៅស៊ូបន្តទៅមុខទៀត ដើម្បីកូនសិស្ស និងគុនខ្មែរ។
បច្ចុប្បន្នលោកគ្រូ ក្រាក់ សម្ផស្ស បង្ហាត់សិស្សគុនខ្មែរដែលមានមូលដ្ឋាននៅទឹកដីអង្គរ ខេត្តសៀមរាប។
សង្ឃឹមថានឹងមានសប្បុរសជន អ្នកមានធនធានអាចចែករំលែកជួយដល់ក្លិបលោកគ្រូ និងក្លិបប្រដាល់ដទៃទៀតនៅក្នុងប្រទេសកម្ពុជាយើង ដេីម្បីមានលទ្ធភាពក្នុងការផ្គត់ផ្គង់សម្រាប់កីឡាករ កីឡាការិនី៕
