**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាអន្តរជាតិ ជនជាតិភាគតិច លើកទី២៩ និងទី១៩ នៅកម្ពុជា

ភ្នំពេញ៖ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅវត្តសុវណ្ណបព្វតានារាម បានអញ្ជើញអបអរសាទរទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោកលើកទី២៩ និង ទី១៩ ដែលមានជនជាតិដើមភាគតិចមួយក្រុម គឺជាជនតិចកួយរស់នៅ ក្នុងភូមិជ្រាប់ចាស់ និងភូមិជ្រាប់ថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ក្នុងពិធីនោះលោកបាលរងខេត្ត បានថ្លែងថា យុវជនជាជនជាតិដើមភាគតិច ជាតួអង្គនៃការផ្លាស់ប្តូរដើម្បីសិទ្ធិស្វ័យសម្រេច ៩សីហា ២០២៣។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់និងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ដែលផ្តល់ឱកាសនិងទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិច ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន គឺគោលបំណងចូលរួមយ៉ាងសកម្មទៅ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងភូមិជ្រាប់ថ្មី មានចំនួន១៩៨គ្រួសារ មនុស្សរាយចំនួន៧៦៥នាក់ ស្ត្រីចំនួន៤០០នាក់ និងភូមិ ជ្រាប់ចាស់ មានចំនួន ២២៥គ្រួសារសរុបទាំង០២ភូមិមាន ចំនួន៤២៨គ្រួសារ ដែលពួកគាត់ភាគច្រើនប្រកបរបរកសិកម្មធ្វើស្រែចម្ការ។

លោកស្រី សោមសុម៉ាលី ដែលជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទនិងលោកលី សុវណ្ណារិទ្ធ អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ក្នុងឆ្នាំ២០២៣នេះ អង្គការសហប្រជាជាតិបានលើកយកប្រធានបទរួមមួយគឺយុវជនជនជាតិដើមភាគតិចជាតួអង្គនៃការផ្លាស់ប្តូរដើម្បីសិទ្ធិស្វ័យសម្រេច ប្រធានបទនេះពិតជាមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងភាសាដ៏ផូរផង់របស់បងប្អូនជនជាតិដើមភាគតិច ធានាដោយច្បាប់ជាតិនិងគោលនយោបាយជាតិនានា តាមរយៈការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសនិងលើកកម្ពស់សិទ្ធិសេរីភាព សេដ្ឋកិច្ចសង្គម វប្បធម៌និងការបញ្ចេញមតិយោបល់ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យតាមរយៈគម្រោងអភិវឌ្ឍន៍នានា។

នាឱកាសនោះដេរ លោក លី សុវណ្ណារិទ្ធិ ក៏បានសំណូមពរមួយចំនួនទៅកាន់ពុកម៉ែបងប្អូនដែលជាជនជាតិដើមភាគតិចសុំឲ្យចូលរួមអនុវត្តនូវសិទ្ធិរបស់ខ្លួននិងមានមោទកភាពចំពោះខ្លួនឯង ដែលជាជនជាតិដើមភាគតិចកួយ បន្តជំរុញកូនចៅឲ្យទទួលនូវការអប់រំនិងរៀនសូត្រពេញមួយជីវិត ដើម្បីឲ្យពួកគេជាអ្នកបន្តវេនប្រកបដោយប្រសិទ្ធភាព នាពេលអនាគតស្របទៅនឹងប្រធានបទនៃទិវាឆ្នាំនេះ បន្តបង្រៀនកូនចៅពីចំណេះដឹងជនជាតិដើមភាគតិចដើម្បីនិរន្តរភាពនៃចំណេះដឹងរបស់ដូនតា៕

អត្ថបទដែលជាប់ទាក់ទង