សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់លោកយាយ ថន យាង មានជំងឺភ្នែកទ្បើងបាយទាំងសងខាង

ភ្នំពេញ៖ លោកយាយ ថន យាង អាយុ ៧២ឆ្នាំ និងលោកយាយលឿង អាយុ៧១ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្វាយពោធិ ស្រុកស្រីសន្ធរ ព្រមទាំងអ៊ុំស្រី ជុន ម៉ាត ៦៥ឆ្នាំ រស់នៅភូមិកំផ្លាក ស្រុកបារាយណ៍ ខេត្តកំពង់ចាម មានអាការៈភ្នែកទ្បើងបាយទាំងសងខាង បណ្តាលឱ្យមើលពុំឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាល ព្រោះមានជីវភាពខ្វះខាត។
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ប្រកបដោយទឹកចិត្តសប្បុរសធម៌ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែកទាំងសងខាងរបស់លោកយាយ និងអ៊ុំស្រី ប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៣ កន្លងទៅ។ បច្ចុប្បន្ននេះ គាត់ទាំអស់គ្នា អាចមើលឃើញច្បាស់សារជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយជាអនេក ។
ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ការស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕
