**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ**សម្តេចធិបតី៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ**សម្តេចធិបតី៖ ការចងចាំប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត**នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ អនាគតមេដឹកនាំកម្ពុជា ត្រូវជៀសវាងចូលរួមក្នុងផែនការ នយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន**រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់អគ្គាធិការដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់អគ្គាធិការដ្ឋាន នៅទីស្តីការក្រសួង។

ឯកឧត្តម ជា ដែប អគ្គាធិការនៃអគ្គាធិការដ្ឋានបានលើកឡើងថា អគ្គាធិការដ្ឋានមានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារ៖ ធ្វើអធិការកិច្ចជាប្រចាំលើគ្រប់អង្គភាពក្រោមឱវាទរបស់ក្រសួងសង្គមកិច្ច ពិនិត្យ សម្របសម្រួល និងដោះស្រាយវិវាទរដ្ឋបាល ពិនិត្យការអនុវត្តគោលនយោបាយ និងបទដ្ឋានគតិយុត្តតាមអង្គភាពក្រោមឱវាទ ធ្វើរបាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីអំពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការកិច្ច និងលើកវិធានការកែលម្អ និងអនុវត្តភារកិច្ចផ្សេងៗដែលរដ្ឋមន្ត្រីប្រគល់ជូន។

ឯកឧត្តមបានបន្ថែមថា អគ្គាធិការដ្ឋានមានការិយាល័យចំណុះចំនួន៥គឺ៖
១. ការិយាល័យគ្រប់គ្រងទិន្នន័យនិងទំនាក់ទំនង
២. ការិយាល័យអធិការកិច្ច
៣. ការិយាល័យតាមដានការអនុវត្តច្បាប់
៤. ការិយាល័យទទួលពាក្យបណ្ដឹងនិងដោះស្រាយពីវេទិកម្ម
៥. ការិយាល័យប្រព័ន្ធព័ត៌មានវិទ្យា។

អគ្គាធិការដ្ឋានមានមន្ត្រីសរុបចំនួន ៤១នាក់ (ស្រី ១៦នាក់) និងមន្ត្រីជាប់កិច្ចសន្យាចំនួន ៣នាក់ (ស្រី ២នាក់)។

លោក ហួត សាកល ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង បានលើកឡើងថា នាយដ្ឋានមានការិយាល័យចំនួន ៤គឺ៖
១. ការិយាល័យគ្រប់គ្រងទិន្នន័យនិងទំនាក់ទំនង
២. ការិយាល័យសវនកម្មទី១
៣. ការិយាល័យសវនកម្មទី២
៤. ការិយាល័យសវនកម្មទី៣ ដែលមានថ្នាក់ដឹកនាំនិងមន្រ្តីសរុបចំនួន ២៣នាក់ (ស្រី ១២នាក់)។

កញ្ញា សៅ សំភ័ស ប្រធានរដ្ឋបាលស្មុំកូនអន្តរប្រទេស បានលើកបង្ហាញថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបំពេញតួនាទីជាអាជ្ញាធរកណ្ដាលស្មុំកូនអន្តរប្រទេស បង្កើតឡើងស្របតាមមាត្រា៦ នៃអនុសញ្ញាក្រុងឡាអេ ស្ដីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរទេស និងច្បាប់ស្ដីពីស្មុំកូនអន្តរប្រទេស អាជ្ញាធរកណ្ដាលស្មុំកូនអន្តរប្រទេសមានរដ្ឋបាលស្មុំកូនអន្តរប្រទេសជាសេនាធិការ (មាត្រា៨)។

រដ្ឋបាលស្មុំកូនអន្តរប្រទេសមានមន្ត្រីសរុបចំនួន ១៣នាក់ (ស្រី ១០នាក់) ៕

អត្ថបទដែលជាប់ទាក់ទង