**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

អាជ្ញាធរចុះពិនិត្យក្លឹបកម្សាន្ត «នឹក Ex» នៅខណ្ឌដូនពេញ ក្រោយកើតមានបញ្ហាញឹកញាប់កើតឡើងរំខានការរស់នៅរបស់ពលរដ្ឋ

ភ្នំពេញ៖ មតិណែនាំលោក ជា ខេមា អភិបាលខណ្ឌដូនពេញ នាយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យក្លឹបកម្សាន្ត នឹក Ex ដើម្បីត្រួតពិនិត្យច្បាប់អាជីវកម្ម និងបានណែនាំម្ចាស់ទីតាំងពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។

តាមការពិនិត្យជាក់ស្តែងឃើញថា ក្លឹបកំសាន្ត នឹក Ex មិនមានលិខិតអនុញ្ញាតបើកអាជីវកម្មក្លឹបកំសាន្តនោះទេ។ ការចុះមកពិនិត្យទីតាំងនេះគឺធ្វើឡើងជាលើកទី២ហើយ លើកទី១ បានចុះមកធ្វើកំណត់ហេតុ កាលពីថ្ងៃ១ ខែកញ្ញាឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះដោយក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំង៖
១៖ ត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យបរិស្ថានឲ្យបានស្អាត និងត្រឹមត្រូវ មិនអាចយកទ្រូវផ្លូវធ្វើជាចំណតរថយន្ត ម៉ូតូឡើយ។
២៖ ការធ្វើអាជីវកម្មត្រូវមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម។
៣៖ មិនត្រូវបង្កសំលេងខ្លាំងៗរំខានដល់អ្នកជិតខាងជាដាច់ខាត។
៤៖ ហាមបម្រើសេវាផ្លូវភេទ។
៥៖ ក្នុងករណីម្ចាស់ទីតាំងមិនស្តាប់តាមការណឺនាំខាងលើម្ចាស់ទីតាំងនឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រុមការងារ ក៏បានណែនាំដល់ម្ចាស់ទីតាំងត្រូវយកច្បាប់អាជីវកម្មមកបង្ហាញក្រុមការងារ តែមកដល់ថ្ងៃចុះត្រួតពិនិត្យលើកទី២នេះ (ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣) នេះ ម្ចាស់អាជីវកម្មនៅតែមិនទាន់ យកច្បាប់អាជីវកម្មមកបង្ហាញទៀត។

ដូច្នេះក្រុមការងារបានធ្វើកិច្ចសន្យាដោយទុករយៈពេល០១ថ្ងៃ គឺថ្ងៃស្អែក (ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៩៖០០នាទីព្រឹក) ម្ចាស់អាជីវកម្មត្រូវយកច្បាប់អាជីវកម្មទៅបង្ហាញនៅរដ្ឋបាលខណ្ឌ (បើមាន)។ ក្នុងករណីមិនមានច្បាប់ទេរដ្ឋបាលខណ្ឌដូនពេញនឹងបិទអាជីវកម្មតែម្តង។

គួររំលឹកផងដែរថា ក្លឹបកំសាន្ត នឹក Ex ដែលភាគច្រើនក្មេងស្ទាវទៅកំសាន្តតែងបង្ករជម្លោះ បង្កការរំខានដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរខាងមិនសូវជាលោះថ្ងៃនោះទេ។ ក្រោយពីចុះធ្វើកិច្ចសន្យានៅក្លឹបកំសាន្ត នឹក Ex រួចមក ក្រុមការងារបានបន្តចុះពិនិត្យក្នុងមូលដ្ឋាន និងទីតាំងក្នុងបឹងកក់ព្រមទាំងណែនាំយុវចាស់ យុវជនក្រុមក្មេងៗដែលមកពពាក់ពពួន នៅលើសួនក្នុងតំបន់បឹងកក់ ឲ្យរក្សាអនាម័យ បរិស្ថានក្រោយពេលហូបចុករួច ចេះវិចខ្ចប់សំរាមដាក់ធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងហូបទីណាចោលនៅទីនោះ។

ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាផ្តល់ព័ត៌មានតាមផេករដ្ឋបាលខណ្ឌដូនពេញ ឬតាមរយៈទូរសព្ទលេខ ០១៧ ៨៨៤ ៨៨៨,០៨១ ៣៦៨ ៩៩៩, ០៨៨ ២៣ ៣៣ ៣៣៩ ដើម្បីជួយសម្របសម្រួលដល់ការងារបងប្អូន ៕

អត្ថបទដែលជាប់ទាក់ទង