សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងអាហារពេលល្ងាច រៀបចំដោយប្រធានាធិបតីឥណ្ឌូនេស៊ី នៅទីក្រុងហ្សាការតា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីជប់លៀងអាហារពេលល្ងាច (Gala Dinner) រៀបចំដោយ ឯកឧត្តម Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាល្ងាចថ្ងៃពុធទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ៕
