មេដឹកនាំអាស៊ានឯកភាពឱ្យហ្វីលីពីនធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ជំនួសមីយ៉ាន់ម៉ា

ភ្នំពេញ៖ មេដឹកនាំអាស៊ាននៃកិច្ចប្រជុំកំពូលបានឈានដល់ការឯកភាពគ្នា ដោយគ្មានការជំទាស់ ឱ្យប្រទេសហ្វីលីពីនធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ជំនួសប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្លុកនេះកំពុងតស៊ូពីរបៀបទំនាក់ទំនងជាមួយមេដឹកនាំរបបយោធារបស់ប្រទេសនេះ។
ការផ្លាស់ប្តូរធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃរបស់មេដឹកនាំលើវឌ្ឍនភាពនៃផែនការប្រាំចំណុចដែលបានព្រមព្រៀងកាលពី២ឆ្នាំមុន ភាគច្រើនមិនត្រូវបានអើពើពីសំណាក់របបយោធាមីយ៉ាន់ម៉ា៕
