ពលរដ្ឋប្រទះឃើញគ្រាប់មីន ៤គ្រាប់ កប់ក្នុងដី រាយការណ៍ជូននគរបាល

ភ្នំពេញ៖ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីព្រឹក ប្រជាពលរដ្ឋម្នាក់បានប្រាប់ពីកន្លែងកប់មីនចំនួន០៤គ្រាប់តាំងពីអំឡុងឆ្នាំ១៩៩៨ ជិតមាត់ស្រះស្ថិតនៅភូមិសឹង្ហលិច ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រុមកំចាត់មីនHALOTRAS រាវរកឃើញ០៤គ្រាប់ ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖មានប្រជាពលរដ្ឋឈ្មោះ ប៉ែវ ណាត់ ភេទប្រុសអាយុ៨១ឆ្នាំនៅភូមិសឹង្ហលិចឃុំសឹង្ហ ស្រុកអូរជ្រៅ បានមកប្តឹងរាយការណ៍ដល់នគរបាលប៉ុស្តិ៍រដ្ឋបាលសឹង្ហថា កាលពីអំឡុងឆ្នាំ១៩៩៨ កូនរបស់ឈ្មោះណាត់ ផាត ភេទប្រុសអាយុ៥០ឆ្នាំ បានយកគ្រាប់មីន ចំនួន៤គ្រាប់កប់ក្នុងដីជិតមាត់ស្រះ ។
បន្ទាប់មនគរបាលប៉ុស្តិ៍ក៏បានរាយការណ៍ទៅក្រុមកំចាត់មីនHALOTRASដើម្បីរាវរកប្រទះឃើញគ្រាប់មីនប្រភេទPMN2 ចំនួន៤គ្រាប់និងយកទៅកំទេចចោលតែម្តង ៕
