**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ថ្នាក់ដឹកនាំទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងជំនួបនេះ ឯកឧត្តម ចូកូ វីដូដូ បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងបានផ្តាំផ្ញើការសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាមជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់ ឯកឧត្តម និង របស់សាធារណរដ្ឋឥណ្ឌូនេស៊ី។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរ និងការផ្តាំផ្ញើសួរសុខទុក្ខនេះ ហើយ សម្តេចមហាបវរធិបតី ក៏បានកោតសរសើរផងដែរចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស និងប្រជាជនឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

បន្ទាប់ពីការអបអរសាទរ និងកិច្ចស្វាគមន៍ទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស និង ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង