ឯកឧត្ដម កុល វីរក្ស មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារបណ្ដុះបណ្ដាលមន្ត្រីរាជការ រដ្ឋបាលស៊ីវិល និងសាលាជាតិរដ្ឋបាលមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្ដម កុល វីរក្ស ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារបណ្ដុះបណ្ដាលមន្ត្រីរាជការ រដ្ឋបាលស៊ីវិល និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម គាង សេង និងឯកឧត្ដមហាស់ សូបិន សម្រាប់ជួយកិច្ចការងារឯកឧត្ដម កុល វីរក្ស ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
