ជូនដំណឹង! ជនខិលខូចបាន និងកំពុងក្លែងបន្លំTelegram របស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម

ភ្នំពេញ៖ សូមជម្រាបដល់មហាជនឱ្យបានជ្រាបថា មានជនខិលខូចបាន និងកំពុងក្លែងបន្លំតេឡេក្រាម(Telegram) របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ដោយដាក់ឈ្មោះ ជាភាសារខ្មែរ ” គន់ គីម ” និងរូបថត ដូចមានជូនភ្ជាប់ខាងក្រោម។
សូមបងប្អូនប្រុងប្រយ័ត្នចំពោះអំពើឆបោកផ្សេងៗ។ សូមស្នើដល់អ្នកបង្កើតគណនីក្លែងបន្លំ ឱ្យបញ្ឈប់អំពើបោកប្រាស់នេះ និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ស្វែងរកឃាត់ខ្លួន ជននោះមកផ្តន្ទាទោសតាមច្បាប់៕
