**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាឡំ ស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ អស់លោកដែលទើបប្រកាសតែងតាំងថ្មីពេលនេះត្រូវតែបន្តខិតខំរួមសហការសាមគ្គីគ្នាដើម្បីធ្វើការអភិវឌ្ឍន៍និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អនិងប្រសើរឡើងបន្ថែមទៀត ហើយរក្សាសន្តិភាពនយោបាយនិងសណ្ដាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន សំដៅធានាបាននូវកំណើនសេដ្ឋកិច្ចតាមរយៈផលិតកម្មលើគ្រប់ផ្នែកគ្រប់វិស័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យបានកាន់តែរីចម្រើនឡើងថែមមួយកម្រិតទៀត។

នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាឡំ ស្រុកមង្គលបូរី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដែលមានការចូលរួមពី ឯកឧត្តម ប្លែក វ៉ារី សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។

ជាមួយនោះ ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងអស់នៅក្នុងឃុំ ដែលលោក លោកស្រី នៅមូលដ្ឋានក៏ដូចជាឯកឧត្តម លោកជំទាវ ក្រុមការងារខេត្ត ចុះជួយស្រុកមង្គលបូរី និងឃុំ បានខិតខំប្រឹងប្រែងរួមសាមគ្គីសហការណ៍គ្នា ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើសេវាសាធារណៈ ទាំងសេវាសំណូមពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក។

ឯកឧត្តម បានបន្តលើកឡើងថា ពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាឡំ ស្រុកមង្គលបូរី គឺជាដំណើរការធម្មតានៃនីតិវិធីស្របទៅតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ក្នុងមុខងារសាធារណៈគឺសំដៅធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅ នឹងតម្រូវការចាំបាច់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាពនិងប្រសើរឡើងថែមទៀត។

បញ្ជាក់៖ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៣៦១៨ ប្រ.ក ប្រកាសស្ដីពីការចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាឡំ ស្រុកមង្គលបូរី៖១/-ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំលោក ខ្ចៅ យ៉ាន ជំនួសលោក ហ៊ុត ឈិត  ដោយមូលហេតុសម័យខ្លួន(លោកហ៊ុត ឈិត)សុំលាលែងពីតំណែង។ ២/-សមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី១ លោក ខ្ចៅ យ៉ាន ជំនួសដោយលោក ធិម ប្រោញ ។៣/-ទទួលស្គាល់លោក អ៊ឹម ហង្សសាន ជំនួសលោក ធិម ប្រោញ ជាសមាជិកក្រុមប្រឹក្សាឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៕

អត្ថបទដែលជាប់ទាក់ទង