ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ការពង្រឹង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ ត្រូវយកចិត្តទុកដាក់ជាពិសេស លើកិច្ចការជាអាទិភាពសំខាន់៣

ភ្នំពេញ៖ ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ សីហានេះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដោយ ផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើកិច្ចការជាអាទិភាពសំខាន់ចំនួន ៣ គឺ៖
ទី១. ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការ ដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ទី២. ការជំរុញ និងពន្លឿនការ ដោះស្រាយរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស សំដៅលើកកម្ពស់គុណ ភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ។
និង ទី៣. ការត្រួត- ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរក យុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព, សុចរិតភាព និងភាព ត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ ៕
