សម្តេចតេជោ៖ ពេលកន្លងទៅ ខ្ញុំមិនដែលបានដេក មុនម៉ោង១២ទេ តែចាប់ពីយប់នេះទៅ ខ្ញុំអាចដេកមុនម៉ោង១២ហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប់ពីយប់នេះទៅ សម្តេចអាចចូលដំណេក មុនម៉ោង១២យប់ហើយ ខណៈកន្លងទៅសម្តេច មិនដែលបានចូលដំណេក មុនម៉ោង១២យប់នោះទេ។
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ការងារនៅនីតិបញ្ញត្ដិ ឬការងារគណបក្សក្ដី មិនរវល់ដូចការងារ ដែលខ្ញុំធ្វើក្នុងរយៈពេលកន្លងទៅ ខ្ញុំមិនដែលបានដេក មុនម៉ោង១២នោះទេ តែពីពេលនេះទៅ ខ្ញុំអាចដេកមុនម៉ោង១២ ចាប់ពីយប់នេះទៅ» ៕
