ឯកឧត្តម សក់ សេដ្ឋា អញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ មណ្ឌលខេត្តបាត់ដំបង នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅ មុខព្រះភក្ត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ៕

