បើកម៉ូតូបុកសត្វក្របី បណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់ នៅក្រុងខេមរភូមិន្ទ

កោះកុង៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង២២:១០នាទី មានករណីបើកម៉ូតូបុកក្របីនៅចំនុចផ្លូវជាតិលេខ៤៨ ជិតផ្លូវបំបែកសេរីកា ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ ៖ ឈ្មោះ នី ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅមានភូមិបឹងឃុនឆាងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មុខរបរបុគ្គលិកទឹកស្អាត បើកបរម៉ូតូម៉ាកអ៊ិចស៊ីទ័រពណ៌ខ្មៅគ្មានស្លាកលេខ(ស្លាប់)និងអ្នករួមដំណើរឈ្មោះ សន លីហួរ ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ មុខរបរកម្មករទឹកស្អាត(រងរបួសធ្ងន់) ។
ចំណែកអ្នកស្លាប់កម្លាំងនគរបាល បានប្រគល់ឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកសត្វក្របីបានរត់ចូលព្រៃបាត់៕
