គ្រោះរញ្ជួយដីនៅភាគខាងកើតប្រទេសចិន បំផ្លាញផ្ទះសម្បែង និងរបួសយ៉ាងតិច ២១នាក់ ប៉ុន្តែគ្មានអ្នកស្លាប់ទេ

ប៉េកាំង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា គ្រោះរញ្ជួយដីនៅភាគខាងកើតប្រទេសចិន នៅមុនពេលព្រឹកព្រលឹមថ្ងៃអាទិត្យ បានបំផ្លាញផ្ទះសម្បែង និងមនុស្សយ៉ាងហោចណាស់ ២១នាក់បានរងរបួស ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ។
យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ បានកើតឡើងនៅជិតទីក្រុង Dezhou ប្រហែល ៣០០ គីឡូម៉ែត្រ (១៨៥ ម៉ាយ) ភាគខាងត្បូងទីក្រុងប៉េកាំង រដ្ឋធានីប្រទេសចិន នៅម៉ោង ២:៣៣ ព្រឹក នេះបើយោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន។ ការស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក បានដាក់កម្រិត ៥.៤រ៉ិចទ័រ។
ការរញ្ជួយដីនេះបានបណ្តាលឱ្យផ្ទះចំនួន ១២៦ខ្នងដួលរលំនិងមនុស្ស ២១ នាក់បានរងរបួស ទូរទស្សន៍កណ្តាលរបស់រដ្ឋាភិបាលចិននិងបណ្តាញព័ត៌មានផ្សេងទៀតបានរាយការណ៍។
អ្នកផ្សាយទូរទស្សន៍បានបង្ហាញពីអ្នកស្រុក Dezhou ដែលរត់នៅខាងក្រៅបន្ទាប់ពីការរញ្ជួយដីអង្គុយនៅលើចិញ្ចើមផ្លូវក្នុងភាពងងឹត។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីឥដ្ឋដែលបានធ្លាក់ពីជញ្ជាំងប្រេះ។
សេវាព័ត៌មានផ្លូវការរបស់ប្រទេសចិនបានឲ្យដឹងថា ខ្សែរថភ្លើងកំពុងត្រូវបានត្រួតពិនិត្យសម្រាប់ការខូចខាតដែលអាចកើតមាន។ ទូរទស្សន៍ CCTV បានឲ្យដឹងថា សេវាកម្មហ្គាសត្រូវបានបិទនៅក្នុងតំបន់មួយចំនួន ដោយសារការខូចខាតបំពង់។
អ្នកស្រុក Dezhou និងតំបន់ជុំវិញដែលគ្រប់គ្រងដោយទីក្រុងមានប្រជាជនប្រហែល ៥.៦ លាននាក់ នេះបើយោងតាមគេហទំព័ររបស់រដ្ឋាភិបាលទីក្រុង។
យោងតាម CENC បានឱ្យដឹងថា ការរញ្ជួយដីនេះស្ថិតនៅចំកណ្តាលប្រហែល ១០ គីឡូម៉ែត្រ (ប្រាំមួយម៉ាយ) ខាងក្រោមផ្ទៃ។
លោក Abreu Paris អ្នកភូគព្ភវិទូនៅមជ្ឈមណ្ឌលព័ត៌មានរញ្ជួយដីជាតិរបស់ U.S. Geological Survey បានឲ្យដឹងថា កាន់តែខិតទៅជិតផ្ទៃផែនដី ការរញ្ជួយដីកាន់តែខ្លាំង អ្នកនឹងមានអារម្មណ៍ថាវាកាន់តែខ្លាំង។
ការរញ្ជួយដីត្រូវបានគេមានអារម្មណ៍នៅក្នុងផ្នែកខ្លះនៃទីក្រុងប៉េកាំង ប៉ុន្តែអាជ្ញាធរបាននិយាយថា មិនមានការខូចខាតពីការរញ្ជួយដីត្រូវបានរកឃើញនៅក្នុងរដ្ឋធានីនោះទេ។
ប្រភព៖ AP News
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
