**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

សៀវភៅ កម្ពុជា​​​សម័យ​តេជោ វគ្គ២២ «ការបញ្ចប់យន្តការផ្តល់ដីសម្បទាន»

ភ្នំពេញ៖ សៀវភៅ «កម្ពុជា សម័យតេជោ»​ ជាស្នា​ដៃ​រ​​ប​ស់​ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់​សម្តេ​ច​តេ​​ជោ​នា​​​​​យក​រ​ដ្ឋ​មន្រ្តី ហ៊ុ​ន សែ​ន និងជា​ស​មា​ជិ​ក​​ក្រុ​​​​​ម​ប្រឹ​​​​ក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯក​ឧ​ត្ត​ម បានច​ង​ក្រ​ង​សៀ​​​វភៅនេះឡើងដើម្បី​បង្ហាញ​​ទៅ​​ដ​ល់​​​មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោម​ការ​ដឹក​នាំ​​របស់ ស​ម្តេ​​ច​​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជា​​ណាចក្រ​​កម្ពុជា ក​ម្ពុ​ជា​មា​ន​កា​ររីកចម្រើន និងមានសមិទ្ធផលជា​ច្រើន​រាប់មិនអស់ ដែលត្រូវចាប់​អារ​ម្ម​ណ៍​កោ​ត​ស​រ​សើ​រ និ​ង​​កត់​​​​ត្រាទុក។ ដូច្នេះ ខ្លឹម​សារក្នុង​សៀវភៅនេះ មិន​មានរៀបរាប់​លម្អិត អំពី​ដំណើរជីវិត​របស់​​ស​ម្តេច ហ៊ុន សែន ដូច​សៀវ​ភៅដទៃៗទៀតទេ។ ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែល​​សម្តេ​ច​តេជោ ហ៊ុន សែន ខិតខំប្រឹង​ប្រែង ដើម្បីជាតិ សាសនា និង​ព្រះ​មហាក្សត្រ ជា​ពិសេស ដើម្បី​សុខុមាលភាព​ប្រជាជនដោយគ្មានរើសអើង ​ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬ​ន​យោ​​​បា​យ​ចាប់តាំង​ពី​ក្រោយ​ព្រះរាជា​ណាចក្រ​កម្ពុជា​ទី២ ត្រូវបាន​បង្កើត​ឡើងនៅឆ្នាំ​១៩៩៣​និង​​កា​របញ្ច​ប់​សង្រ្គាម​ទាំងស្រុង​នៅ​កម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ឯកឧត្តម ពៅ សុខ ជឿថាសៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជា​ពន្លឺ ​ជា​​ឯ​ក​សា​​រជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬ​មនុស្ស​ជំនាន់​ក្រោយ ក្នុង​ការ​សិ​ក្សា​ឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែល​កើតមាន​ឡើង​នៅ​​ក្នុង​​ផ្ទៃប្រ​ទេស​ចន្លោះ​ពីឆ្នាំ​១៩​៧​០​ដល់​ឆ្នាំ២០២៣។ ខា​ងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗ​ដែលមាននៅក្នុងសៀវ​ភៅ«​កម្ពុ​ជា សម័​យ​តេ​ជោ​»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គ​នីមួ​យៗ​ដោ​យ​​​​​ក្ដីរីករាយ។

វគ្គ២២ «ការបញ្ចប់យន្តការផ្តល់ដីសម្បទាន»
ក្រៅពីបញ្ជាឱ្យកាត់ឆ្វៀលដី ដែលមានជម្លោះជូនប្រជាជន និងដោ​យសា​រចា​ប់​តាំ​ង​ពី​បា​ន​ផ្តល់ដីសម្បទាន នៅអំឡុងដើមឆ្នាំ២០០០មក សម្តេចតេជោ ហ៊ុន សែន មើលឃើញថា ប​ញ្ហា​នៅតែកើតមាន ដោយសារក្រុមមិនព្រមគោរពតាមគោលការណ៍ ដែលបា​នត​ម្រូវ​ឱ្យអ​នុ​វ​ត្ត​នោះ​ ជាបន្តបន្ទាប់សម្តេចបានព្រមានអំពីការដកហូតយកដីសម្បទានត្រលប់មកវិញ។ នៅចុ​ង​ឆ្នាំ​ខែមករា ឆ្នាំ២០១២ សម្តេច បានព្រមានដកហូតយកដីសម្បទានមកវិញ ចំពោះក្រុមហ៊ុន ដែ​​លទទួលបានដីសម្បទានហើយ បែរជាទៅរំលោភបំពានលើដីធ្លី និងប​ង្កផល​ប៉ះ​ពាល់​ដល់​ប្រ​ជា​ពលរដ្ឋ។ សម្តេចបញ្ជាក់ជាសាធារណៈថា ក្រុមហ៊ុន ដែល​ទទួលបានដីស​ម្បទានសេដ្ឋ​កិ​ច្ច​​ពីរដ្ឋទាំងអស់ ត្រូវឈប់ជាបន្ទាន់នូវការបង្កផលប៉ះពាល់ផ្សេ​ងៗដល់ប្រ​ជាពលរដ្ឋនៅពេលអ​នុ​វ​ត្ត​ន៍គម្រោងវិនិយោគរបស់ខ្លួន។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧៦ ពីស្រុកស្នួល ខេត្តក្រចេះ ដ​ល់​​ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ នៅ​ក្រុងសែ​នម​នោ​រម្យ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា តាមគោលការណ៍គ្រប់ការវិនិយោគដីសម្បទាន គឺ​ធ្វើ​ឡើងតាមរូបភាពស្បែកខ្លា។ មានន័យថា ក្រុមហ៊ុនត្រូវតែកាត់ចេញដីស្រែចម្ការ ដី​លំ​នៅ​ឋា​ន ដីទីសក្ការៈ និងដីបញ្ចុះសពរបស់ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចជាដើម។ ប្រ​ជាពលរដ្ឋមិនត្រឹមតែមានសិទ្ធិការពារចំណែកដីធ្លីស្រែចម្ការ ដីលំនៅឋានរបស់ពួកគាត់ទេ ប៉ុ​ន្តែ​ក្រុមហ៊ុន អាជ្ញាធរពាក់ព័ន្ធ ត្រូវកាត់ចេញដីត្រៀមបម្រុង១០% នៃ​ចំនួនដីប្រជាពលរ​ដ្ឋ​ស​ម្រា​​ប់ប្រជាពលរដ្ឋប្រើប្រាស់ទៅថ្ងៃអនាគតថែមទៀត « ដូច្នេះ ប្រសិនបើមិនឈប់ទេ គឺក្រុ​មហ៊ុ​ន​ត្រូវទទួលខុសត្រូវ ហើយខ្ញុំថ្កោលទោសទង្វើបែបនេះ។ ក្រុមហ៊ុននានាស្ដាប់ឱ្យច្បាស់ ក​ន្លែ​ង​ណា​ពាក់ព័ន្ធប្រជាពលរដ្ឋ ត្រូវផ្អាកកន្លែងហ្នឹង។ ខ្ញុំចេះតែឆ្ងល់ ឆ្ងល់ត្រង់ថា ដីធ្វើ​សម្បទា​នឱ្យ​៧​.​០០០ហិកតា ឯដីពាក់ព័ន្ធប្រជាជនមានត្រឹមតែ៥០០ហិកតា ម្តេចមិនទៅធ្វើអា៦.៥០០? ម្តេ​ច​ទៅ​ធ្វើចំតែកន្លែងទាស់គ្នា?»

នៅដើមខែឧសភា ឆ្នាំ២០១២ សម្តេចប្រុខរាជរដ្ឋាភិបាល បាន​ចេញសេចក្តី​ប្រកា​ស​ជា​សា​ធារណៈ ឱ្យផ្អាកជាបន្ទាន់ និងគ្មានកាលកំណត់ នូវកា​រផ្តល់ដី​សម្បទា​នសេដ្ឋ​កិច្ចឱ្យ​ទៅក្រុ​ម​ហ៊ុនឯកជននិងស្នើឱ្យពិនិត្យឡើងវិញនូវដីសម្បទាន ដែលមានស្រាប់ទាំងអស់។ យោ​ង​បទ​ប​ញ្ជាលេខ០១ ប.ប ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ ស្តីពីវិធានការពង្រឹង និងបង្កើនប្រសិទ្ធភាព នៃ​ការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្ន នូវកា​រផ្ត​ល់ដី​ស​ម្ប​ទាន សេដ្ឋកិច្ចដល់ក្រុមហ៊ុននានា ហើយតម្រូវឱ្យអនុវត្តគោលនយោបាយរូបមន្តស្បែកខ្លា ដោ​យមិនធ្វើឱ្យប៉ះពាល់ដីសហគមន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ បទបញ្ជា ដែ​លចុះហត្ថលេខា ដោយសម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានជំរុញឱ្យក្រសួង ស្ថាប័ន និង​អា​ជ្ញា​​ធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ បទបញ្ជា០១ប.ប ក៏បា​ន​ព្រមានដកហូតមកវិញ ហើយរដ្ឋនឹងគ្រប់គ្រងផ្ទាល់ផងដែរ ចំ​ពោះក្រុមហ៊ុនសម្បទា​ន​ដី​សេ​ដ្ឋ​កិ​ច្ច ដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលរួចហើយ ប៉ុន្តែមិនអនុវត្តតាមនីតិវិធី ដែ​ល​មា​​នចែងក្នុងកិច្ចសន្យាតាមរយៈកាប់ឈើលក់ ហើយមិនអភិវឌ្ឍថែមទាំងទន្រ្ទានដីបន្ថែម ឬទុ​ក​​ដីទំនេរចោលសម្រាប់លក់បន្ត ធ្វើអាជីវកម្មខុសលក្ខខណ្ឌ នៃកិច្ចសន្យា បំពានដីប្រជាជន ឬ​ដី​សហគមន៍ នឹងត្រូវដកហូតវិញ ហើយរដ្ឋនឹងគ្រប់គ្រងដោយផ្ទាល់។

នៅចុងខែសីហា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីថា កា​រផ្អាក​ផ្តល់ដី​សម្ប​ទា​នសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន អាចនឹងនៅតែបន្តមានប្រសិទ្ធភាពរយៈពេលវែង រហូ​ត​ដ​ល់​សម្តេចចូលនិវត្តន៍ ឬឈប់កាន់អំណាច ។ យោងសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ ក្នុង​កិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុន ដែ​ល​ទ​ទួ​លបានសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច អាចនឹងរកដៃគូក្រុមហ៊ុនវិនិយោគបាន ប៉ុន្តែ មិ​ន​អ​នុញ្ញាតឱ្យមានការផ្ទេរសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ទៅក្រុមហ៊ុនផ្សេងទៀតបានឡើយ ហើ​យប្រសិនបើក្រុមហ៊ុនវិនិយោគណា រំលោភលើបទបញ្ជានេះ នឹងត្រូវដកហូតសិទិ្ធគ្រប់គ្រង និង​បង្កកដីសម្បទានសេដ្ឋកិច្ច ហើយដកហូតទុកធ្វើជាដីសម្បទានសង្គមកិច្ច ចែក​ជូនប្រ​ជា​ព​ល​រដ្ឋ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលជាទូទៅធ្វើឡើងរាលព្រឹកថ្ងៃសុក្រ សម្តេចតេជោ បា​ន​ស​ម្រេចឱ្យក្រុមហ៊ុនវិនិយោគ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ត្រូ​វបង់ពន្ធថ្លៃ​ឈ្នួល​ដីចា​ប់​ពីឆ្នាំទី៦ នៃការវិនិយោគ ដោយគ្មានការរើសអើង បែងចែកប្រភេទដី ដែលត្រូវធ្វើផលិតកម្ម ក្នុ​ងវិស័យកសិកម្មឡើយ ហើយ ថ្លៃឈ្នួលដីនេះ នឹងត្រូវកើនឡើង១%ជារៀងរាល់ឆ្នាំ។ របា​យ​ការណ៍ក្រសួងកសិកម្ម បានឱ្យដឹងថា គិតត្រឹមចុងខែសីហា ២០២២ រដ្ឋ​បានទទួ​លចំណូ​ល​ពី​​ដីសម្បទានជាង២លានដុល្លារ ខណៈផ្ទៃដីសរុបមាន១,១៦លានហិកតា ក្នុ​ងនោះមាន៧​២​ក្រុ​ម​ហ៊ុន បានបង់ថ្លៃសម្បទានដីសេដ្ឋកិច្ចជូនរដ្ឋរួចរាល់។ ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា ប​ច្ចុ​ប្បន្នគម្រោងសម្បទានដីសេដ្ឋកិច្ច ដែលវិនិយោគដាំដំណាំកសិឧស្សាហកម្មនៅកម្ពុជា គឺ​ស្ថិ​ត​ក្នុងខេត្តចំនួន១៩នៅទូទាំងប្រទេសរួម មានខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំ​ព​ង់​ធំ​ កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោ​ធិ៍​សា​ត់​ កំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត ស្វាយរៀង និងខេត្តតាកែវ។

​មួយឆ្នាំក្រោយមក នៅចុងខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីបោះឆ្នោតជ្រើសតាំ​ងតំណា​ង​រា​ស្រ្ត​នីតិកាលទី៥ ប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសថ្មីមួយទៀត ស្តីពី​ការ​បញ្ច​ប់​ជា​បណ្តោះអាសន្ន ការផ្តល់ដីសម្បទានសេដ្ឋកិច្ចយ៉ាងតិចចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨។ ​យោងតាមគោលការណ៍គ្រឹះ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ចេ​ញ​ផ្សា​​យខែកញ្ញាឆ្នាំ២០១៣ បង្ហាញថា រាជ​រដ្ឋាភិបាលសម្រេចបញ្ឈប់ការផ្តល់ដីសម្បទាន​សេដ្ឋ​កិ​ច្ច ហើយដីសម្បទានសេដ្ឋកិច្ច នឹងត្រូវធ្វើសន្និធិ(ការសន្សំសំចៃ ឬលៃលកបម្រុងទុក)។ កា​រ​គ្រ​ប់គ្រងសម្បទាន នឹងត្រូវពង្រឹងឱ្យបានត្រឹមត្រូវតាមច្បាប់លិខិតបទដ្ឋាន និង​កិច្ច​សន្យា​ជា​ពិ​សេ​​សតាមរយៈការបង្កើនយន្តការចុះពិនិត្យផ្ទៀងផ្ទាត់ជាប្រចាំ នូវ​សកម្ម​ភាពវិ​និយោ​គរ​ប​ស់​ក្រុ​ម​ហ៊ុនទទួលដីសម្បទាននានា ដែលបានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ដើ​ម្បីធានា​ដល់​កិ​ច្ច​ដំណើរការ នៃសកម្មភាពវិនិយោគផង និងការទប់ស្កាត់ នូវភាពអសកម្មផ្សេងៗ ដែ​លអា​ច​កើ​​តមានទាក់ទងនឹងដីសម្បទានផង។ កម្មវិធីនយោបាយ បន្តថា រាជរដ្ឋាភិបាល នឹងរ​ក្សាផ្ទៃ​ដី​ ដែ​លគ្រប់ដណ្តប់ដោយព្រៃឈើ ដោយត្រូវបង្កើនការការពារធនធានព្រៃឈើ ពិសេ​សកា​រ​ព​ង្រឹ​ង​ការអនុវត្តច្បាប់ស្តីពីព្រៃឈើ ការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ ជំ​រុញ​ការ​ដាំដើម​ឈើ​ឡើ​​​ងវិញ និងបង្កើនសមត្ថភាពសហគមន៍ព្រៃឈើ នៅលើមូលដ្ឋាន ធានាចីរភាព និង​ប្រសិ​ទ្ធ​ភា​ពគ្រប់គ្រង។ រាជរដ្ឋាភិបាលនៅតែបន្តការចុះបញ្ជី និងផ្តល់កម្មសិទ្ធិដីធ្លី ទាំងដីរដ្ឋ ដីឯកជន និង​ដីសហគមន៍ ដើម្បីធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដោយជំរុញល្បឿន នៃកា​រចុះប​ញ្ជី​ដី សំដៅឈានទៅសម្រេចឱ្យបាន១០០% នូវការចុះបញ្ជីតាមផែនការ នៃបទបញ្ជាលេខ០១ ប​.​ប​ របស់រាជរដ្ឋាភិបាល ជិត២លានហិកតា ក្នុងក្របខ័ណ្ឌនៃការអនុវត្តនយោបាយចាស់ ស​ក​ម្ម​​ភា​ពថ្មីលើវិស័យដីធ្លី។ រាជរដ្ឋាភិបាល គ្រោងនឹងសម្រេចឱ្យបាន៧០%ដល់ឆ្នាំ២០១៨ លើ​ប​រិ​មា​ណក្បាលដី ដែលត្រូវចុះបញ្ជីសរុប៦ទៅ៧លានក្បាលដីនៅ​ទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង